03/09/2015 10:10 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយសមភាគីម៉ុងហ្គោលីនិងម៉ូសំប៊ិក

ទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាម៉ុងហ្គោលីលោក Zandaakhuu Enkhbold នៅក្រៅសន្និសីទប្រធានរដ្ឋសភាពិភពលោក ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ករបស់អាមេរិក ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសំដែងក្ដីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍នៃ ទំនាក់ទំនងមិត្តភាពសហប្រតិបតិ្តការវៀតណាម-ម៉ុងហ្គោលីក្នុងអំឡុង៦០ ឆ្នាំកន្លងទៅ ហើយអះអាងថាវៀតណាមជានិច្ចកាលគោរពនិងមានគោលបំណង រួមជាមួយម៉ុងហ្គោលីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

 

ចំណែកនៅជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាម៉ូសំប៊ិកលោកស្រី Veronica Macamo ប្រធានរដ្ឋសភា​វៀត​ណាម​លោក Nguyen Sinh Hung បានស្នើរឲ្យភាគីទាំងពីរបន្តជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិននៃប្រទេសទាំងពីររក្សាដំណើរទស្សនកិច្ចជំនួបប្រាស្រ័យជាន់ខ្ពស់ទ្វេភាគី បង្កើនកិច្ចសហប្រតិបតិ្តការ​និងសហការយ៉ាងស្អិតរមួតនៅវេទិការអន្តរជាតិនិងតំបន់ក៏ដូចជានៅក្នុងបញ្ហានានាដែលភាគីទាំង​ពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ