10/12/2016 13:14 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរបំបេញទស្សនកិច្ចនៅឥណ្ឌា


ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរបំបេញទស្សនកិច្ចនៅឥណ្ឌា

នាវេលាម៉ោង១៦ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ (តាមម៉ោងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម​បានអញ្ជើញមកដល់​ព្រលានយន្តហោះយោធា​ Palam ​នៅទីក្រុងNew Delhi ចាប់ផ្តើម​ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋឥណ្ឌា តាមការអញ្ជើញ​របស់ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឥណ្ឌា លោក Mohamad Mamid Ansarin ប្រធានសភាជាន់ទាបសាធារណៈរដ្ឋឥណ្ឌា លោក Sumitra Mahajan។ 

នាយប់ថ្ងៃទី៨ធ្នូ នៅទីក្រុង New Delhi ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានអញ្ជើញទៅសាកសួរ​សុខទុក្ខនិងធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា។

នៅទីនេះ ប្រធានរដ្ឋសភា លោក
ស្រី Nguyen Thi Kim Ngan បានអះអាងគោលនយោបាយមហា​សាមគ្គីជាតិរបស់បក្ស រដ្ឋវៀតណាមគឺបង្កលក្ខណៈងាយស្រួលជានិច្ចចំពោះ​សហគមន៍ជនវៀតណាមនៅឯបរទេស ស្ថិរភាព​ជីវភាពរស់នៅសម្របខ្លួន​ជាមួយសង្គមប្រទេសសាមី ពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិនិង​ឆ្ពោះ​ទៅស្រុកកំណើត។

ប្រធានរដ្ឋសភាក៏បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ស្ថានទូតវៀតណាមប្រចាំនៅ New Delhi​ ក្នុងការជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងឥណ្ឌានិងវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ