07/09/2015 14:24 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក


ប្រធានរដ្ឋសភាវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក
នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥  (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភា លោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម​ទៅកាន់​ទីក្រុងវ៉ាស៊ីនតោន ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក។

មកដល់ទីក្រុងវ៉ាស៊ីនតោន ប្រធានរដ្ឋសភា Nguyen Sinh Hung បាន​ទៅ​សាកសួរសុខទុក្ខ និងជួបសំណះសំណាលជាមួយកម្មាភិបាល បុគ្គិលិកស្ថានទូតវៀតណាមប្រចាំនៅអាមេរិក។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ​សភា​ Nguyen Sinh Hung បានអះអាងថា៖ គោលដៅរបស់ដំណើរទស្សនកិច្ចលើកនេះនៅអាមេរិក​ របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម គឺធ្វើស៊ីជំរៅ និងបើកទូលាយ​ទំនាក់ទំនងដៃគូលើគ្រប់វិស័យ រវាងប្រទេសទាំងពីរលើកកំពស់ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖​ បណ្ដា​វិស័យសហប្រតិបត្តិការសំខាន់ជួរមុខរវាងវៀតណាម-អាមេរិក  នោះគឺ៖​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម  វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
 
តាមគំរោង គណៈប្រតិភូរដ្ឋសភានឹងមានជំនួបសន្ទនាជាមួយប្រធានអចិន្ត្រៃយ៍កិត្តិយសព្រឹទ្ធសភាអាមេរិក លោក Patrick Leahy ប្រធាន​សភាជាន់ទាបអាមេរិក​ លោក John Boehner ​ប្រធានគណៈកម្មាធិការយោធា​ ព្រឹទ្ធសមាជិក​ លោក John Mc Cain និងជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក​ លោក John Kerry ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ