26/12/2015 09:56 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​សភា​ចិន​លោក​ Zhang Dejiang​

ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋសភាចិនលោក Zhang Dejiang ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានដឹកនាំគណៈប្រតិភូ រដ្ឋសភាវៀតណាម  អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ នារសៀល​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៥ ពិធី​ទទួលស្វាគមន៍ប្រធានរដ្ឋសភា លោក Nguyen Sinh Hung និងគណៈ​ប្រតិភូរដ្ឋសភាវៀតណាម បានប្រារព្ធឡើងដ៏មហោឡារឹក ​នៅមហា​សាល​ប្រជា​ជន​ក្រោម​អធិ​បតី​ភាព​របស់​ប្រធាន​រដ្ឋសភា​ចិន លោក Zhang Dejiang ។ បន្ទាប់​ពីពិធី​ទទួល​បដិ​សណ្ឋារ​កិច្ច​នេះ​ភាគី​ទាំង​ពីរ​បាន​ដំណើរ ការជំនួបពិភាគ្សា។ នៅ​ក្នុងជំនួបនេះ លោក Zhang Dejiang បានស្នើរឲ្យភាគី ទាំង​ពីរ​បង្កើត​ទិស​ដៅ​អភិវឌ្ឍន៍សម្រាប់ប្រទេសទាំងពីរ និងកុំឲ្យការខ្វែងគំនិតនានា ជះឥទ្ធិពលទៅលើ​ទំនាក់​ទំនង​នៃ​ប្រ​ទេស​ទាំង​ពីរ។

ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung រួមជាមួយប្រធានរដ្ឋសភាចិនបានចុះហត្ថលេខាលើកិច្ចព្រម
ព្រៀង សហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ

រីឯខ្លួនវិញ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានស្នើររដ្ឋសភានៃប្រទេសទាំងពីរ បន្តជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ប្រ ធានរដ្ឋសភាវៀតណាម ក៏បានស្នើរឲ្យថ្នាក់ដឹកនាំចិន រួមជាវៀតណាមដោះស្រាយ​រាល់បញ្ហានៅសេសសល់រវាងប្រទេសទាំងពីរ ដូចជាបញ្ហាស្តីពី អធិបតេយ្យភាព​ដំបន់ដែនដីជាដើម។

​បន្ទាប់ពីការជួបពិភាក្សា​នេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh​ Hung រួមជា​មួយ​ប្រធាន​រដ្ឋ​សភាចិន​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ​បត្តិការ រវាងរដ្ឋសភានៃប្រទេសទាំង​ពីរ។ នេះជា​ជាកិច្ច​ព្រម​ព្រៀងសហ ប្រតិបត្តិ​ការដំបូងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ បើកចេញដំណាក់ កាលថ្មីសម្រាប់ដំណើរ​ការសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរនិងប្រជាជន នៃប្រទេស​ទាំងពីរ​វៀតណាម​និង​ចិន​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ