16/02/2016 09:42 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួនពរ​បុណ្យតេត​សម្រាប់​កម្មាភិបាល​ការិយាល័យ​រដ្ឋ​សភា​


ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួនពរបុណ្យតេត
សម្រាប់កម្មាភិបាលការិយាល័យរដ្ឋសភា

ក្នុងឱកាសចូលឆ្នាំវកអដ្ឋស័ក២០១៦ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ទីក្រុង​ហាណូយ ប្រធាន​រដ្ឋសភា​លោក Nguyen Sinh Hung បានអញ្ជើញ​ជូន​ពរបុណ្យតេត​សម្រាប់​ថ្នាក់​ដឹក​នាំ កម្មាភិបាល ភ្នាក់​ងារ​នៃក្រុម​ប្រឹក្សា​ជន​ជាតិ និងគណៈកម្មាធិការនានារបស់រដ្ឋសភា សមាជិក សមាជិការ​សភា និង​សមូហភាពកម្មាភិបាល មន្តី្រ ភ្នាក់ងារ​នៃការិយាល័យ​រដ្ឋសភា​។ នៅទីនេះ លោក​ Nguyen Sinh Hung បានស្នើ​ឲ្យបុគ្គលម្នាក់​ៗ ស្ថាប័ន​នានា​ត្រូវ​ដក​បទ​ពិសោធន៍​ដើម្បីឆ្នាំ២០១៦​នេះ នឹងរៀបចំប្រកបដោយជោគ​ជ័យការ បោះ ឆ្នោតរដ្ឋសភា​នីតិកាលទី១៤ និង​ក្រុង​ប្រឹក្សា​ប្រជាជន​គ្រប់ជាន់ថ្នា​ក់អាណត្តិ ២០១៦-២០២១រួម​ទាំងកែលំ​អរ​នូវ ​ក្រម​ច្បាប់​ឲ្យសមស្រប​ទៅនឹង​ខ្លឹម​សារ​នៃ រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣។ លោក Nguyen Sinh Hung ក៏បានស្នើ​ស្ថាប័ន អង្គ​ភាព​នានា អនុវត្ត​យ៉ាង​សកម្មនូវ​សេចក្តី​សម្រេច​ចិត្ត ​នៃមហាសន្និបាតបក្ស​លើកទី១២ និងរៀបចំប្រកបដោយជោគ​ជ័យ នូវកិច្ច​ប្រជុំ​រដ្ឋ​សភា​នីតិកាល​​ទី១១ នាពេល​ខាងមុខ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ