27/09/2016 10:24 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ការ​ងារ​នៅឡាវ​


លោកស្រី Nguyen Thi Kim Ngan អញ្ជើញទស្សនាស្ថានទូតវៀតណាមនៅឡាវ

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចជាផ្លូវ​ការនៅ​ឡាវ នា​ព្រឹកថ្ងៃ​ទី​២៦ ខែកញ្ញា​ ​ឆ្នាំ​២០១៦ ​ប្រធានរ​ដ្ឋស​ភា លោក​ស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះ​​សំណាល​ ជាមួយមន្ត្រីស្ថាន​ទូត អាណិក​ជន​វៀត​ណាម និង​តំណាង​​អង្គភាព​អាជីវកម្ម​​វៀតណាម​នៅឡាវ​ផង​ដែរ​។ នៅទី​នេះ លោក​ស្រីមានប្រសាសន៍ថា៖​

​“ខ្ញុំស្នើរស្ថានទូតរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចនានា បង្កើនការរៀប​ចំថ្នាក់​រៀន​ភាសា​វៀត​ណាម​សម្រាប់​ កូន​ចៅអាណិក​ជន​។ នេះជាការងារចាំបាច់ ព្រោះ​ថា នៅទី​ណាមាន​ជន​វៀត​ណាម​គឺនៅទី​នោះត្រូវ​មាន​វប្បធម៌​​វៀត​ណាម​​ផងដែរ។ ស្ថាន​ទូត​ត្រូវផ្តោត​ការយក​ចិត្ត​ទុក​ដាក់ ដោយ​សារ​ការ​ងារ​នេះ​នឹង​រួម​ចំណែក​ពង្រឹង​និង​ពង្រីក​​អត្ត​សញ្ញាណជាតិ”​។

​ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញលើកដំកើង អង្គ​ភាព​អាជីវកម្ម​វៀត​ណាម​មួយ​ចំនួន​នៅឡាវ​ ដែលធ្វើអាជីវកម្មប្រកបដោយជោគ ជ័យរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច របស់​ឡាវ​និង​វៀត​ណាម​។

​មុន​នោះ នាព្រឹកថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ​ចូល​រួម​ពិធី​បើក​ការ​តាំង​ពិព័រណ៍​រូប​ថត​ ផ្លូវ​ហូជីមិញ​រឿង​ព្រេង​នៅលើទឹក​ដីឡាវ​។​ ការតាំងពិព័រណ៍​នេះនឹងបើក​រហូតដល់​ថ្ងៃទី៦ខែ​តុលា​ខាង​មុខ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ