28/06/2017 11:27 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ជួបប្រាស្រ័យ​ជាមួ​យ​អ្នកបោះឆ្នោត​ទីក្រុង​ Can Tho​

 
 ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅសង្កាត់ Hung Phu ខ័ណ្ឌ Cai Rang ទីក្រុង Can Tho ប្រធាន​រដ្ឋសភា​វៀត​ណាម​ លោកស្រី Nguyen Thi Kim Ngan និងក្រុមសមាជិក សភាមណ្ឌលបោះឆ្នោតលេខ១ ទីក្រុង ហូជីមិញ បានអញ្ជើញ​ជួប​ប្រាស្រ័យជាមួយ​អ្នកបោះ ឆ្នោត។ 

នៅទី​នេះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ​កិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀត​ណាម​នីតិកាលទី១៤ទទួលបានជោគ​ជ័យ​យ៉ាងត្រចះត្រចង ។ កិច្ចប្រជុំនេះបានអនុម័​តលើច្បាប់ចំនួន​១២ សេចក្តីសម្រេច​ចិត្ត​ចំនួន​​១២ និងផ្តល់​មតិទៅ​លើគំរោង​ច្បាប់​ចំនួន​៦។

នាពេល​រសៀលថ្ងៃដដែល ប្រធានរដ្ឋ​សភា លោកស្រី Nguyen ​Thi Kim Ngan បានអញ្ជើញ​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​បោះឆ្នោត​នៅឃុំ Giai Xuan​ ស្រុក Phong Di​en ផងដែរ។

ក្នុងថ្ងៃដដែល អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញ ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​បោះឆ្នោត​នៅឃុំ​ Chieng Den ទីក្រុង Son La។ នៅទីនេះ​ លោកស្រី Tong Thi Phon​g បានស្នើឲ្យថ្នាក់​ដឹកនាំ​ខេត្ត Son La គប្បីផ្តោតកា​រយក ចិត្តទុកដាក់ វិនិ​យោគសាង​សងសំណង់ផ្គត់​ផ្គងទឹកស្អាត​និង​គមនាគមន៍​ជន​បទ​ជាដើ​ម​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ