16/04/2017 09:38 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅឆែក​


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចជាផ្លូវការនៅឆែក (រូបភាពៈ daibieunhandan)

នាពេលល្ងាច​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ប្រធាន​រដ្ឋសភា​លោក​ស្រី Nguyen Thi Kim Ngan រួមទាំង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​វៀត​ណាម បាន​ចាក​ចេញ​ពីរដ្ឋធានី Praha វិល​ត្រឡប​មក​មាតុ​ប្រទេស​​វិញ បញ្ចប់​ប្រកប​​ដោយ​ជោគជ័យ​ដំណើរ​ទស្សនកិច្ច ជាផ្លូវការ​សាធារណរដ្ឋ​ឆែក តាម​សេចក្តី​អញ្ជើញ​របស់​ប្រធាន​ព្រឹទ្ធ​សភា លោក Milan Stech។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មាន​ឆែកបាន​ចុះផ្សាយ​នូវព័ត៌មាន និង​អត្ថបទ​ជា ច្រើន​ស្តីពី​ដំណើរ​ទស្សនកិច្ច ​នៅឆែក​របស់​លោក​ស្រី Nguyen Thi Kim Ngan។ ទំព័រ​វែបសាយ www.vlada.cz របស់​រដ្ឋាភិបាលឆែកបានសង្កត់ធ្ងន់ថា នាយក​រដ្ឋមន្ត្រីឆែក លោក Buhuslav Sobotka បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​​ប្រធាន​រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan សំដៅ​ពិភាក្សា​លើវិធាន​ការបន្ត​អភិវឌ្ឍន៍​ទំនាក់​ទំនង​ទ្វេភាគី​ ក្នុងនោះ​មាន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម វិនិយោគ អប់រំ សន្តិសុខ វប្បធម៌ វិទ្យា​សាស្ត្រ​និង​ទេសចរណ៍​។ លោក Sobotka បានអះអាងថា ឆែក​យក​ចិត្ត​ទុកដាក់ខ្លាំង ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិ​ការ​ជាមួយ​​​វៀត​ណាម​លើគ្រប់​វិស័យ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ