10/11/2016 10:29 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងលោកZhang Dejiang ចូលរួមការជួបប្រាស្រ័យយុវជនវៀតណាម-ចិន

 

នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការអចិន្ត្រៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក  Zhang Dejiang បានអញ្ជើញចូលរួមមហោស្រពយុវជនវៀតណាម-ចិន។ ថ្លែងមតិនៅទីនេះ​លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតដើម្បីយុវជននៃប្រទេសទាំងពីរវៀតណាមនិងចិនមានឱកាសជួបប្រាស្រ័យ បង្កើនការយល់ដឹងនិងជឿជាក់គ្នាទៅវិញទៅមក។ បច្ចុប្បន្ន វៀត​ណាម​កំពុងជម្រុញបុព្វហេតុផ្លាស់ប្តូរថ្មី ហើយប្រជាជនវៀតណាមកំពុងខំប្រឹងប្រែងអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញនៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ ក​សាង​វៀតណាមក្លាយទៅជាប្រទេសសង្គមនិយម ប្រជាធិប តេយ្យ យុត្តិធម៌និងអរិយធម៌។ រីឯខ្លួនវិញ លោក Zhang Dejiang បានចាត់ទុកថា យុវជននៃប្រទេសទាំងពីរគប្បីបង្កើនការយល់ដឹងនិងជឿជាក់គ្នាទៅវិញទៅមក បន្ត ចំណងមិត្តភាពប្រពៃណីចិន-វៀតណាម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ