24/01/2017 09:40 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទៅ​សាកសួ​រ​សុខទុ​ក​និង​ជូនពរ​បុណ្យតេត​សម្រាប់​អ្នក​ជំងឺ​មហា​រិក​


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅជួបសំណេះ សំណាលជាមួយវេជ្ជណ្ឌិត គិលានុបដ្ឋាយិកា ដែលកំពុងធ្វើការនៅមន្ទីរពេទ្យ K មូលដ្ឋាន Tan Trieu ខ័ណ្ឌ Ha Dong រដ្ឋធានីហាណូយ

ក្នុងឱកាសបុណ្យតេត​ប្រពៃណីឆ្នាំ២០១៧ នារសៀលថ្ងៃទី​២៣ ខែ​មករា ឆ្នាំ២០១៧ ប្រធាន​រដ្ឋសភា លោក​ស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ទៅជួប​សំណេះ​សំណាល ជាមួយ​វេជ្ជណ្ឌិត គិលានុបដ្ឋា​យិកា​ដែល​កំពុងធ្វើ​ការ​​នៅ​មន្ទីរ​ពេទ្យ K មូលដ្ឋាន Tan Trieu ខ័ណ្ឌ Ha Dong រដ្ឋធានី​ហាណូយ​និង​ជូន​អំណោយ​សម្រាប់ អ្នក​ជំងឺ​មហា​រិក​ ដែលមាន​ស្ថានភាព​លំបាក។ ​នៅទីនេះ លោក​ស្រី Nguyen Thi Kim Ngan បាន​លើក​ច្បាស់​ថា ក្រៅ​ពី​មុខ​​ងារ​ពិនិត្យ​ព្យាបាល​ជំងឺ មន្ទីរ​ពេទ្យ K នៅបំពេញ​ភារកិច្ច​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ធ្វើជា​មូលដ្ឋាន​សម្រាប់​និស្សិត​​រៀន​​មុខវិជ្ជា​ពេទ្យ មក​សិក្សា​រៀន​សូត្រទៀត​ផង​។ លោក​ស្រីប្រធាន​រដ្ឋសភាមាន​បំណង​ថា មន្ទីរ​ពេទ្យ​នឹង​​ក្លាយ​ទៅ​ជា​មន្ទីរ​ពេទ្យ​ជួរ​មុខ​អំពី​ការព្យាបាល​ជំងឺ មហារិកសម្រាប់ប្រជាជនគ្រប់រូប៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម 
 

បណ្តាព័ត៌មានបានផ្សាយ