30/11/2016 15:35 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទស្សនាស្ថានទូតវៀតណាមប្រចាំនៅគុយបា


ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសំណេះសំណាលជាមួយ
កម្មាភិបាលស្ថានទូតវៀតណាមប្រចាំនៅគុយបា

នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមម៉ោងតំបន់ ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូតវៀតណាមនិងតំ​ណាង​សហគមន៍​ជន​វៀត​ណាមនៅគុយបា។ ​ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិត ខំប្រឹងប្រែងរបស់ស្ថានទូតក៏ដូចជាសហគមន៍ជនវៀតណាមនៅគុយបា ក្នុងការអនុវត្ត គោលមាគ៌ា គោលនយោបាយ​កិច្ចការបទេសរបស់បក្សនិងរដ្ឋ រួមចំណែកបន្តពង្រឹងទំនាក់ទំនងបងប្អូនជាភាតរៈប្រពៃណីនិងកិច្ច​សហប្រតិប​ត្តិការ​លើគ្រប់វិស័យវៀតណាម -គុយបា។

លោកស្រី Nguyen Thi Kim Ngan បានស្នើថា នាពេលខាងមុខ ស្ថានទូតគប្បីជម្រុញយ៉ាងសកម្មការអនុវត្តជាក់ស្តែង​នូវលទ្ធផលនិងកិច្ចព្រមព្រៀងទទួលបានក្នុងដំណើរទស្សនកិច្ចជាន់ខ្ពស់និងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម-គុយបាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ