09/03/2018 09:57 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបអនុប្រធានរដ្ឋសភាមីយ៉ាន់ម៉ា


 (រូបថត៖ VOV)

នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៨ នៅក្នុងអគាររដ្ឋសភាប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan​ បានទទួលជួបអនុប្រធានរដ្ឋសភាមីយ៉ាន់ម៉ា លោក Aye Thar Aung។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកជាមួយមីយ៉ាន់ម៉ា ក្នុងការកសាងនិងអភិវឌ្ឍប្រទេស​ជាតិ ព្រមទាំងស្នើឲ្យភាគីទាំងពីរបង្កើតឲ្យបានឆាប់ៗនូវយន្តការ “កិច្ចសន្ទនាគោលនយោបាយការពារជាតិ​” ថ្នាក់អនុរដ្ឋមន្រ្តី បន្តចរចា ឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងវិស័យកសិកម្ម រុក្ខកម្ម នេសាទ គមនាគមន៍ដឹកជញ្ជូននិងយុត្តិធម៌។ លោកស្រី Nguyen Thi Kim Ngan ក៏បានស្នើឲ្យភាគីទាំងពីរបន្តបង្កើនកិច្ច​សហប្រតិបតិ្តការ​ សហការយ៉ាងស្អិតរមួតក្នុង ក្របខ័ណ្ឌអាស៊ាននិងវេទិការអន្តរជាតិផ្សេងៗទៀត ក៏ដូចជាក្នុងការ​ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពប្រភពទឹកទន្លេមេគង្គផងដែរ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ