25/04/2018 10:16 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រធាន​រដ្ឋសភា​ស្រីលង្កា​


 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ Thuy Lam-qdnd )

ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ​ខែមេសា ឆ្នាំ​២០១៨ គណៈប្រតិ​ភូជាន់ខ្ពស់រដ្ឋសភាសាធា​ រណរដ្ឋ​ប្រជាធិបតេយ្យ​ស្រីលង្កា ​ដឹកនាំ​ដោយលោក ​aru​ Jayasuriya ​ប្រធាន​រដ្ឋស​ភា​បាន ចាប់ដំណើរបំពេញ​ទស្សន​កិច្ចជាផ្លូវ​ការ​នៅ វៀតណាម​។ 
 
ដំណើរទស្សនកិ​ច្ចនេះបាន អនុវត្តតាមការអ​ញ្ជើញរបស់ប្រធានរដ្ឋសភាវៀ​តណាម លោកស្រី N​guyen Thi Kim Ngan។ នា​ព្រឹកថ្ងៃទី​២៤ ខែមេសា ​នៅវិមានរដ្ឋសភា ប្រធាន​រដ្ឋសភាវៀតណាម លោក ​ស្រី Nguyen Thi Kim Ngan បាន​អញ្ជើញជាអធិបតីពិធីទទួ​លបដិសណ្ឋារកិច្ចនិ​ងអ​នុ វត្តជំនួប​ពិភាក្សា​ជាមួយ​ប្រធាន​រដ្ឋ​សភា​ស្រីលង្កា​ លោក​ Karu Jayasuriya ផងដែរ។
​ 
ក្នុង​ជំនួបនេះប្រធានរដ្ឋសភាទាំងពីរ​រូបបានចាត់ទុកថា​ រដ្ឋសភា​និងស្ថាប័ន​ក្រោមឱវាទ​រដ្ឋសភា​នៃប្រទេស​ទាំង​ពីរ​ គប្បីប​ង្កើនការឃ្លាំមើលនិងជម្រុញការ​អនុវត្ត​ប្រកបប្រ សិទ្ធភាព​រាល់កិច្ច​ព្រមព្រៀង​ដែលប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខាមុន​នេះ។​
 
ស្តីពីកិច្ចសហប្រតិបត្តិ​ករទ្វេភាគី ប្រធានរដ្ឋសភាទាំង​ពីររូបបានចាត់ទុកថា ប្រទេ​សទាំង​ពីរមាន​សក្កានុ​ភាព​សហប្រតិ​បត្តិការ​យ៉ាង​ធំ​ធេង ដោយខិតខំប្រឹងប្រែងនាំ​ទំហំពាណិជ្ជកម្មទ្វេភាគីទ​ទួល​ឲ្យបាន​ ១ ពាន់​លាន​ដុល្លាអាមេរិក​យ៉ាងឆា​ប់ៗ​។ លោកស្រី Ngu​yen Thi Kim Ngan មានបំណង​ ចង់​ឲ្យស្រីលង្កា​មានសម្លេង​វិជ្ជមាន​ថែមទៀត​លើបញ្ហាស​មុទ្រខាងកើត គាំទ្រគោលជំហររប​ស់វៀតណាមនិងអាស៊ាន​ ជាពិសេស​ក្នុងខ្លឹម​សារដែល​មានចរិត​លក្ខណៈ​គោលការណ៍ ដូចជាសេ​រីភាពនាវាចរណ៍ អា​កាសចរណ៍ ​គោរព​ច្បាប់​អន្តរជាតិ​និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។
 
ស្តីពីកិច្ចសហប្រ​តិបត្តិការសភារវាងប្រទេសទាំងពី​រនាពេលខាងមុខ ​ប្រធានរដ្ឋ សភាទាំង​ពីររូប​បាន​ចាត់​ទុក​ថា រដ្ឋ​សភានៃប្រទេស​ទាំងពីរនៅរក្សានិងបង្កើនការផ្លា​ស់ ប្តូរគណៈប្រតិភូ សំដៅចែករំ​លែកព័ត៌ មាន​ បទពិសោធន៍​ក្នុងការតាក់​តែងច្បាប់និងឃ្លាំ ​មើល។ ទន្ទឹមជាមួយ​គ្នានោះ ​បង្កើនតួនា​ទីឃ្លាំមើល​និង​ជម្រុញ​ការអនុវត្ត​ប្រកប​ដោយ ប្រ សិទ្ធភាពរាល់កិច្ចព្រមព្រៀងដែ​លបាន​ចុះហត្ថលេខា ជាពិសេសនៅសហភា​ពអន្តរ សភា​ពិភពលោក​ (IPU) ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ