ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee
នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បាន អះអាងថា វៀតណាមជានិច្ចកាលគាំទ្រគោលនយោបាយ “ឆ្ពោះទៅខាងកើត” និងការបង្កើនវត្តមានរបស់ឥណ្ឌា នៅតំបន់អាស៊ីអាគ្នេយ៍។ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណនិងវាយ តំលៃខ្ពស់ចំពោះគោលជំហសកម្មរបស់ឥណ្ឌាស្ដីអំពីបញ្ហាសមុទ្រខាងកើត។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌា
លោក Pranab Mukherjee (រូបថត៖Trong Duc/TTXVN)
រីឯខ្លួនវិញ ប្រធានាធិបតីលោក Pranab Mukherjee ចាត់ទុកថា ឥណ្ឌានិងវៀតណាមចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ជំរុញខ្លាំងថែមទៀតនូវវិធានការពន្លឿនពាណិជ្ជកម្ម បង្កើតបរិយាកាសងាយស្រួលសំរាប់វិនិយោគិន អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន១៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ
ជួបសន្ទនាជាមួយសមាជិកមូលនិធិឥណ្ឌានៅរដ្ឋធានី ញូវដេលី។ថ្លែងមតិនៅទីនេះ លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងបើកទូលាយកិច្ចសហប្រតិបតិ្តការលើវិស័យថ្មីៗដូចជាប្រើប្រាស់ថាមពលបរិមាណូ ដើម្បីសន្តិភាព ស្រាវជ្រាវនិងប្រើប្រាស់អវកាស ដើម្បីសន្តិភាព ក៏ដូចជាវិស័យបច្ចេកវិទ្យាខ្ពស់មួយចំនួនផ្សេងទៀត។ លោកស្រី Nguyen Thi Kim Ngan សង្កត់ធ្ងន់ថា ឥណ្ឌាជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមដោយមានទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ៥ ពាន់ ៥ រយលាន ដុល្លាអាមេរិកក្នុងមួយឆ្នាំ។
រីឯខ្លួនវិញ សមាជិកគណៈនាយកមូលនិធិឥណ្ឌា រដ្ឋមន្រ្តីក្រសួងផ្លូវដែកឥណ្ឌាលោក Suresh Prabhu ចាត់ទុកថា ភាគីទាំងពីរមានវិស័យសហប្រតិបតិ្តការសក្ដានុភាពជាច្រើន។ដំណើរទស្សនកិច្ចនៅឥណ្ឌារបស់លោកស្រីប្រធានរដ្ឋសភានឹងជាការចាប់ផ្ដើមនៃទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នាថ្ងៃដដែល ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Dinesh Kumar Sarraf ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុនប្រេងឧស្ម័នឥណ្ឌា ONGC Videsh៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម