27/02/2018 10:48 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ


 ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV)

ប្រធានរដ្ឋសភាលោកស្រី ​Nguyen Thi Kim Ngan បានសំណូម​ពរឲ្យ​ផ្នែក ហិរញ្ញវត្ថុ​ត្រូវ​អនុវត្ត​ជាភ្លាមមួយ​រំពេចនូវ​ភារកិច្ចរ​បស់ខ្លួនចាប់ពីដើមឆ្នាំ២០១៨ ​ដោយសារតែនេះជាឆ្នាំគន្លឹះចំពោះការ​សម្រេច​គោល​ដៅ ផែនការ​រយៈពេល​៥ ឆ្នាំ។​
 
នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​​២០១៨ នៅរដ្ឋធានីហាណូយ ប្រធានរ​ដ្ឋសភាវៀត​ណាម លោកស្រី Nguy​en Thi Kim Ngan បានជួបធ្វើការជាមួយក្រសួង​ហិរញ្ញវត្ថុ អំពី ការអនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​ស្ដីពីផែនកា​រ​ហិរញ្ញ​វត្ថុជាតិ​រយៈពេល​៥ឆ្នាំដំណាក់​ កាល២០១៦-២០​២០ ក៏ដូចជាការអនុវត្តច្បាប់នានាក្នុងវិស័​យហិរញ្ញវត្ថុ ដែលទើប នឹង​បាន​រដ្ឋសភា​អនុម័ត​ផង​ដែរ​។
 
ប្រធានរដ្ឋសភាលោកស្រី​ Nguyen Thi Kim Ngan បានសំណូមពរ​ឲ្យផ្នែក​ ហិរញ្ញវត្ថុ​ត្រូវអនុវត្ត​ជាភ្លាមមួយ​រំពេចនូវ​ភារកិច្ចរបស់​ខ្លួន ចាប់ពីដើមឆ្នាំ២០១៨ ដោយសា​រតែនេះជាឆ្នាំគន្លឹះចំពោះការស​ម្រេច​គោលដៅ ផែន​ការ​រយៈពេល​៥ ឆ្នាំ។ ក្នុង​នោះ ផ្តោតសំខាន់ទៅលើការគ្រប់គ្រងបំណុលសា​ធារណៈ​ និង​រៀប​ចំ សហគ្រាស​រដ្ឋឡើង​វិញ​៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ