15/08/2017 13:02 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបចរចា​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សា​នីតិ​បញ្ញត្តិ​ជាតិ​ថៃ​


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបចរចាជាមួយប្រធាន​ក្រុមប្រឹក្សានីតិបញ្ញត្តិជាតិថៃ

នាព្រឹកថ្ងៃ​ទី១៤ ខែសីហា ឆ្នាំ​២​០១៧ ​នៅទីក្រុង​ហាណូយ បាន​ប្រព្រឹត្តិ​ទៅពិធី​ទទួល​បដិសណ្ឋារ​កិច្ច​គណៈ​ប្រតិ​ភូ​ជាន់​​ខ្ពស់នៃក្រុម​ប្រឹក្សានីតិបញ្ញត្តិ​ជាតិ​នៃព្រះរាជាណាចក្រថៃ ដឹក​នាំ​ដោយ​ប្រធាន​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ជាតិ លោក Pornpetch Wichitcholchai អញ្ជើញបំពេញ​ទស្សន​កិច្ចនៅវៀត​ណាម ចាប់ពីថ្ងៃទី​១៣ ដល់ថ្ងៃទី​១៦ ខែ​​​សីហា​។ បន្ទាប់ពីពិធីទទួ​លបដិសណ្ឋារកិច្ច ​លោកស្រី ​Nguyen Thi Kim Ngan​ បានជួប​ចរចា​ជាមួយ​លោក​ Pornpetch Wichitchol​chai។ នៅទី​នេះ ភាគីទាំងពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះការ​អភិវឌ្ឍ​ដ៏ល្អ​ប្រសើរ​​ក្នុង​ទំនាក់​ទំនង​​មិត្តភាព និងកិច្ចសហប្រតិ​បត្តិការរវាង​ប្រទេស​ទាំង​ពីរ ក៏ដូច​ជារវាង​ស្ថាប័ន​នីតិបញ្ញត្តិ​នាពេល​កន្ល​ងទៅ​។ ព្រម​ទាំងអះអាង​រួមសហ​ការយ៉ាង​ជិតស្និទ្ធថែម​ទៀត សំដៅ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវកម្ម​​វិធី​សកម្ម​ភាពអនុវត្តដៃគូយុទ្ធសាស្រ្តដំណាក់កាល ២០១៤ - ២០១៨។ ក្នុង​វិស័យ​សហប្រតិបត្តិការ​នៅបណ្ដាវេទិកា​ពហុ​អន្តរជាតិ ​និងតំបន់ ភាគីទាំងពីរបានអះអា​ងបង្កើន​សាមគ្គីភាព ដើម្បីការឯ​កភាព និងកម្លាំង​រួម​នៃ​សម្ព័ន្ធ​​សមាគម ព​ង្រីកតួនាទីជាមជ្ជមណ្ឌល​នៃអាស៊ាន អនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ហើយ​ឆ្ពោះទៅកសាងសហគមន៍​សន្តិសុខ - នយោបាយនាពេ​លអនាគត៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ