10/05/2016 09:23 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ឃ្លាំមើលការត្រៀមរៀបចំបោះឆ្នោតនៅខេត្ត An Giang


ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ឃ្លាំមើលការត្រៀមរៀបចំបោះឆ្នោតនៅខេត្ត An Giang

នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ក្រុមឃ្លាំមើលនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ដឹក​នាំដោយប្រធាន​រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញបន្តការងារឃ្លាំមើលនិងពិនិត្យកិច្ចការត្រៀមរៀបចំបោះឆ្នោតរដ្ឋសភានីតិកាលទី ១៤ និងក្រុមប្រឹក្សាប្រជាជន គ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១នៅខេត្ត An Giang ភាគខាងត្បូងវៀតណាម។ នៅទី នេះ លោកស្រី Nguyen ThiKim Ngan បានស្នើរឲ្យខេត្ត An Giang ត្រូវអនុវត្តការបោះឆ្នោត ដោយត្រឹមត្រូវ ធានាយុត្តិធម៌ ប្រជាធិបតេយ្យនិងបរានុម័ត។ លោកស្រីប្រធានរដ្ឋសភា បាន មានប្រសាសន៍ថា៖

“យើងខ្ញុំចង់ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតឲ្យបានច្រើនថែមទៀត ដើម្បីប្រជាជនស្តាប់នូវកម្មវិធីសកម្មភាព​​របស់បេក្ខជនហើយនេះជាឱកាសសម្រាប់បេក្ខជនម្នាក់ៗជួបប្រាស្រ័យ​ និងផ្លាស់ប្តូរមតិផ្ទាល់ជាមួយ​ប្រជាជន។ ខ្ញុំបានវាយតម្លៃថានេះជាសកម្មភាពប្រជាធិបតេយ្យ និងត្រឹមត្រូវតាមច្បាប់។ ​យើងខំប្រឹងប្រែងបំពេញការងារឲ្យបានល្អ ដោយសារនៅសល់តែជាង ១០ ថ្ងៃទៀតទេ ដើម្បីការបោះឆ្នោតបានប្រព្រឹត្តទៅយ៉ាងរលូននិងប្រកបដោយប្រសិទ្ធិភាព”។

 ក៏ក្នុងព្រឹកថ្ងៃទី៩ ខែឧសភា ក្រុមការងារដឹកនាំដោយលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទៅត្រួតពិនិត្យកិច្ចការត្រៀមរៀបចំបោះឆ្នោតនៅឃុំ My Hoa Hung ផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ