12/05/2017 08:40 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាមីយ៉ាន់ម៉ាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ គណប្រតិភូជាន់ខ្ពស់រដ្ឋសភាមីយ៉ាន់ម៉ាដឹកនាំដោយលោក Mahn Win Khaing Than ប្រធានព្រឹទ្ធសភានិងជាប្រធានរដ្ឋសភាបានអញ្ជើញចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។
ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៧។ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកជំរុញទំ​នាក់​ទំនងប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ រវាងវៀតណាមនិងមីយ៉ាន់ម៉ា ជំរុញកិច្ចសហប្រតិបត្តិការ​រវាងរដ្ឋសភានៃប្រទេសទាំងពីរ ដែលក្នុងនោះមានការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់​ ពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី បញ្ហាអន្តរជាតិនិងតំបន់ដែលភាកីទាំងពីរយកចិត្តទុកដាក់ដូច​​គ្នា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ