23/03/2016 10:29 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាបារាំងបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយប់ថ្ងៃទី២១ ខែ​មិនា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបារាំងដឹកនាំ​ដោយលោក Claude Bartolone ប្រធាន​រដ្ឋសភាបារាំង បានចាកចេញពីទីក្រុងហូ​ជីមិញ បញ្ចប់​ប្រកប​ដោយ​ជោគជ័យ​ ដំណើរ​ទស្សន​កិច្ច​ជាផ្លូវ​ការ​នៅវៀត​ណាម តាមសេចក្តីអញ្ជើញរបស់ប្រ ធនរដ្ឋសភាវៀត​ណាមលោក Nguyen Sinh Hung។ ក្នុង​ដំណើរ​ទស្សកិច្ច​វៀត​ណាម ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១ខែ​មិនា ប្រធាន​រដ្ឋសភា​បារាំង លោក Claude Bartolone បានអញ្ជើញ​ជួបចរចារ ជាមួយប្រធាន​រដ្ឋសភា​វៀតណាមលោក Nguyen Sinh Hung ជួបសម្តែង​ការគួរ​សម​អគ្គលេខា បក្ស​កុម្មុយ​និស្តលោក Nguyen Phu Trong ជួបធ្វើការ ជាមួយថ្នាក់ដឹកនាំទីក្រុង ហូជីមិញនិង​ចូលរួម​សកម្ម​ភាពជួប​ប្រាស្រ័យវប្បធម៌​ជាច្រើនផងដែរ។


ប្រធានរដ្ឋសភាបារាំងបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅក្នុងជំនួបពិភាក្សា​ការងារនិងជួបប្រាស្រ័យនានា ភាគីទាំងពីរសុទ្ធតែ​អះអាងថា នាំទំនាក់​ទំនង​សហប្រតិបត្តិ​ការសភា​រវាង​ប្រទេសទាំង​ពីរឡើង​កំពស់​ថ្មី នាំមក​ផលប្រយោជន៍​សម្រាប់​ប្រជាជន ​នៃប្រទេស​ទាំងពីរ​ដើម្បី​សន្តិភាព និង​ភាពសម្បូរុងរឿងលើពិភពលោក។ ភាគីទាំងពីរបាន​ជឿជាក់ថា​ដំណើរ​ទស្សនកិច្ច នេះនឹងជា​ការគូស​សញ្ញាសំខាន់​រួមចំណែក ក្នុងការនាំទំនាក់ទំនងដៃគូយុទ្ធ​សាស្រ្ត រវាងប្រទេសទាំងពីរកាន់​តែស៊ីជម្រៅ ជាក់ស្តែង​ប្រកប​ដោយ​ប្រសិទ្ធិភាព។ ភាគីទាំងពីរបានឯកភាពថា នាពេលខាងមុខគប្បីបង្កើនការ ផ្លាស់ប្តូរគណៈប្រតិភូ​ជាន់​ខ្ពស់ បង្កើន​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាពិសេសផ្តោតសំខាន់លើកិច្ច សហប្រតិបត្តិការការពារជាតិ សន្តិសុខ សំដៅ​រួមចំណែករក្សាសន្តិសុខនិងសន្តិ​ភាព ក្នុងតំបន់និងលើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ