03/09/2015 10:10 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាបានធ្វើអធិបតីជប់លៀងអន្តរជាតិក្នុងឱកាសខួបលើកទី៧០បដិវត្តន៍ខែសីហានិងបុណ្យជាតិទី២កញ្ញា


ប្រធានរដ្ឋសភាបានធ្វើអធិបតីជប់លៀងអន្តរជាតិក្នុងឱកាសខួបលើកទី៧០បដិវត្តន៍ខែសីហា
និងបុណ្យជាតិទី២ ខែកញ្ញា (VOV)

នាព្រឹកថ្ងៃទី២ ខែកញ្ញ ឆ្នាំ២០១៥ តាមម៉ោងវៀតណាម នៅទីស្ដីការអង្គការ​សហប្រជាជាតិនៅក្រុង New York អាមេរិក ប្រធានរដ្ឋសភាវៀតណាមលោកNguyen Sinh Hung បានធ្វើអធិបតីពិធីជប់លៀងអន្តរជាតិក្នុងឱកាស​​ខួបលើក​ទី​៧០​បដិវត្តន៍ខែសីហានិងបុណ្យជាតិវៀតណាមទី២​ខែកញ្ញា។ ថ្លែងមតិនៅពិធី​ជប់លៀង​នេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានឲ្យដឹងថា នាថ្ងៃទី​២កញ្ញាឆ្នាំ១៩៤៥ លោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យបង្កើត​ប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ-រដ្ឋដំបូងនៅអាស៊ី-អាគ្នេយ៍។​ ប្រជាជនវៀតណាមចាំជានិច្ចនិងថ្លែងអំណរគុណការគាំទ្រជួយឧបត្ថម្ភដ៏ធំធេង​របស់មិត្តភក្តិបណ្ដាប្រទេសរបស់អង្គការសហប្រជាជាតិ IPU ក្នុងបុព្វហេតុតស៊ូ​រំដោះ​ប្រជាជាតិឯកភាពប្រទេសជាតិក៏ដូចជាក្នុងបុព្វហេតុកសាងការពារនិង​អភិវឌ្ឍន៍ប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ