27/06/2017 10:11 GMT+7 Email Print Like 0

ប្រធានរដ្ឋសភានៃព្រះរាជា​ណាចក្រ​កម្ពុ​ជាបញ្ចប់​ដំណើរ​ទស្សន​កិច្ច​មិត្តភាព​ជាផ្លូវការ​នៅវៀត​ណាម​ប្រកប​ដោយ​ជោគ​ជ័យ​


ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចមិត្តភាព
ជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ 

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧​ គណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភានៃ​ព្រះរាជាណា​ចក្រកម្ពុជា ដឹកនាំ​ដោយ​ប្រធាន​រដ្ឋសភា​​​កម្ពុជា​ សម្ដេច​ហេង សំរិន បាន​បញ្ចប់​ដំណើរទស្សន​​កិច្ចមិត្ត​ភាព​ជាផ្លូវ​ការ​នៅ​វៀត​ណាម ប្រកប​ដោយ​ជោគ​ជ័យ​ ចាប់ពីថ្ងៃទី​២៣ ដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៧ តាមសេច​ក្ដីអញ្ជើញ​របស់​ប្រធាន​រដ្ឋសភា​វៀត​ណាម លោកស្រី Nguyen Thi Kim Ngan។ ក្នុងអំឡុង​ពេលនៃដំណើរ​ទស្សនកិច្ចនេះ ប្រធាន​រដ្ឋសភា​កម្ពុជា​សម្ដេច​​ហេង សំ​រិនបានជួបចរចា ជាមួយប្រធានរដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan ជួប​សម្ដែង​ការគួរ​សម​​អគ្គលេខា​បក្ស លោក  Nguyen Phu Trong និងប្រធានរ​ដ្ឋលោក Tran Dai Quang ជួបសន្ទ​នា ជាមួយ​នាយក​​រដ្ឋមន្ត្រីលោក Ng​uyen Xuan Phuc ជួបធ្វើការជាមួយ​លេខាគ​ណៈកម្មាធិការ​​បក្សទីក្រុង​ហាណូយ​ លោក​ Hoang Trung Hai ទទួលជួប​សន្ទនា ​ជាមួយ​ប្រធាន​សមាគមមិត្តភាព​ វៀតណាម កម្ពុជា និង​ចួលរួម​សកម្មភាព​​មួយចំនួន​ទៀត។
 
នៅបណ្ដាជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូ ជំនួបប្រាស្រ័យ​រវាងថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ ក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនង តាម​រ​យៈ​កាណាល់​កិច្ចការបរទេសរបស់បក្ស ការទូតរដ្ឋ ទំនាក់ទំនងរវាងប្រជាជន  ជំរុញដោយ​ឥតឈប់​ឈរ​នូវ​បណ្ដា​​សកម្មភាពមិត្តភាព និងជំរុញកិច្ចការឃោសនា អប់រំប្រពៃណីសាមគ្គីភាព មិត្តភាព កិច្ចសហ​ប្រតិបត្តិការ​​លើគ្រប់​វិស័យ​រវាងវៀតណាម និងកម្ពុជាសម្រាប់ប្រជាជ​នគ្រប់ស្រទាប់ ជាពិសេសគឺយុ​វ​ជន​ជំនាន់​ក្រោយៗ​។ ភាគី​ទាំងពីរ ក៏បានពិភាក្សាលើបញ្ហា អន្តរជាតិ និងតំ​បន់ដែលមានការយកចិ​តទុកដាក់​ដូចគ្នា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ