03/09/2015 10:10 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាទស្សនាមណ្ឌលពាណិជ្ជកម្មភាគហ៊ុន New York និងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយ


ប្រធានរដ្ឋសភាទស្សនាមណ្ឌលពាណិជ្ជកម្មភាគហ៊ុន New York និងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយ (VNP)

នាយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ តាមម៉ោងវៀតណាម ប្រធានរដ្ឋសភាលោក Nguyen Sinh Hung និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានមកទស្សនាមណ្ឌលពាណិជ្ជកម្មភាគហ៊ុន New York (NYSE) និងចូលរួមវគ្គពាណិជ្ជកម្មដើមថ្ងៃទី​១ ខែកញ្ញា​នៃមណ្ឌលពាណិជ្ជកម្មភាគហ៊ុនធំបំផុតលើពិភពលោក។ ប្រធានរដ្ឋសភា​
បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំមណ្ឌលពាណិជ្ជកម្មភាគហ៊ុន New York ស្ដាប់​ការឧទ្ទេសនាមអំពីរបៀបដំណើរការក៏ដូចជាប្រៀបខ្លាំងនៃមណ្ឌលពាណិជ្ជកម្ម​ហិរញ្ញវត្ថុមានទ្រង់ទ្រាយសកលលោកនេះ។

នាថ្ងៃដដែល ប្រធានរដ្ឋសភា Nguyen Sinh Hung បានទស្សនា​មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយនៅក្រុង New York អាមេរិកនិង​ទស្សនា​សារៈមន្ទីទី១១កញ្ញាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ