05/10/2016 10:17 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាទទួលជួបជាមួយអនុប្រធានសភាជាន់ទាបអង់គ្លេស


ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលោកស្រី Eleanor Laing
អនុប្រធានសភាជាន់ទាបអង់គ្លេស

នាររសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Eleanor Laing អនុប្រធានសភាជាប់ទាបអង់គ្លេសក្នុងឪកាសដែលលោកស្រីកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។​ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន ស្នើឲ្យអនុប្រធានសភាជាន់ទាបអង់គ្លេសផ្តោតការយកចិត្តទុកដាក់ទៅលើការជមុ្រញទំនាក់ទំនងសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ព្រមទាំងផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់សម្រាប់ចែករំលែកបទពិសោធន៍ក្នុងការងារតាក់តែងច្បាប់។ ប្រធានរដ្ឋសភាវៀតណាមក៏បានស្នើឲ្យអនុប្រធានសភាជាន់ទាបអង់គ្លេសលើកទឹកចិត្តឲ្យភាគីទាំងពីរបន្តអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ និងជម្រុញអង្គភាពអាជីវកម្មអង់គ្លេសបង្កើនវត្តមាននៅវៀតណាមលើវិស័យដែលជាប្រៀបខ្លាំងរបស់អង់គ្លេសផងដែរ។

ថ្លែងមតិក្នុងជំនួបនេះ អនុប្រធានសភាជាន់ទាបអង់គ្លេស លោកស្រី Eleanor Laing មានបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹងជម្រុញរាល់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធដល់វិស័យអប់រំ ដោយចាត់ទុកនេះជាស្ពានសម្រាប់ជម្រុញវិស័យវប្បធម៌រវាងប្រទេសទាំងពីរ។ ស្តីពីបញ្ហាសមុទ្រខាងកើត រាជាណាចក្រអង់គ្លេសបានសម្តែងនូវទស្សនៈច្បាស់លាស់គឺត្រៀមខ្លួនជាស្រេចគាំទ្រសាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ហើយភាគីនានាត្រូវប្រតិបត្តិតាមច្បាប់អន្តរជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ