16/03/2016 09:55 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh


ប្រធានរដ្ឋសភាជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Ha Tinh

នាព្រឹកថ្ងៃទី១៥ ខែ​មិនា ឆ្នាំ២០១៦ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងជា​ប្រធាន​ក្រុម​ប្រឹក្សា​បោះឆ្នោត​ជាតិ បានជួបប្រាស្រ័យជាមួយអ្នកបោះ​ឆ្នោត ជាថ្នាក់ដឹកនាំរបស់ខេត្ត ស្រុក និងទីរួម​ខេត្ត Ha Tinh ។ នៅទី​នេះលោក​ Nguyen Sinh Hung បានអះអាងថា៖ សម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម​នីតិកាល​ទី១៣ នឹង​សម្រេចអំពីបេក្ខជនថ្នាក់ដឹកនាំ​រដ្ឋ សម្រេចទៅលើបញ្ហាសំ​ខាន់ៗ ក៏ដូចជាវាយតំលៃអំពីរយៈ​ពេល៥​ឆ្នាំ អនុវត្ត​ភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច​សង្គមកិច្ច និងនាំចេញទិសដៅភរកិច្ចក្នុងរយៈពេល៥ឆ្នាំខា​ង​មុខ​នេះ។

​ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើអោយបក្សភាគ រដ្ឋអំណាច​និង​ប្រជាជនខេត្ត Ha Tinh ទាំង​មូល ត្រូវ​ប្តេជ្ញា​ចិត្ត ខំប្រឹងប្រែងអនុវត្តដោយជោគ​ជ័យ​រាល់​ សេចក្ដីសម្រេចចិត្តរបស់បក្ស ដែលក្នុងនោះ យកចិត្ត​ទុក​ដាក់​ដល់ការ​អភិវឌ្ឍន៍និរន្តរ​ភាព កសាង Ha Tinh ក្លាយទៅជាខេត្តសម្បូរធូធារ ប្រជាជនមាន​ជីវភាព​រស់​នៅ​សុភមង្គល​ សុខសាន្ត​ត្រាណ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ