14/03/2015 13:46 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងហ្វីលីពីន


អគ្គលេខាបក្សវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Chung Ui Hwa នៅក្នុងដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

 
តាមសេចក្ដីជូនដំណឹងរបស់លេខាធិការដ្ឋានរដ្ឋសភាកូរ៉េ​ខាងត្បូង នាថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៥ថា៖​ប្រធាន​រដ្ឋ​សភាកូរ៉េខាងត្បូង លោក Chung Ui Hwa នឹងមានដំណើរទស្សនកិច្ចជាផ្លូវការនៅហ្វីលីពីននិងវៀតណាម ​នាសប្ដាហ៍ខាងមុខនេះ ដើម្បីពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍។ តាមផែនការ លោក Chung Ui Hwa នឹងមក​បំពេញទស្សនកិច្ច​នៅហ្វីលីពីននាថ្ងៃទី១៥មិនា ហើយជួបសន្ទនាជាមួយថ្នាក់​ដឹកនាំប្រទេស​ម្ទាស់​​ផ្ទះ​ ​អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី …លៗ ​​ នាថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥ លោក Chung Ui Hwa​ នឹងមកដល់វៀតណាម​ និងជួបសន្ទនាជាមួយបណ្ដាថ្នាក់ដឹកនាំវៀតណាម ដែលក្នុងនោះមាន​ប្រធាន​រដ្ឋ​សភា​វៀតណាម លោក Nguyen Sinh Hung។ នេះគឺជាឱកាស​ដើម្បីប្រទេសទាំងពីរ​ជំរុញ​ខ្លាំង​ថែម​ទៀត​ទំ​នាក់​​ទំនងទ្វេភាគីដែរ៕
 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ