21/03/2015 14:39 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាកូរ៉េខាងត្បូងជួបសំណេះសំណាលជាមួយនិសិត្សវៀត​ណាមនៅ​ទីក្រុង​ហូជីមិញ

(រូបថត៖tienphong.com.vn)

ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃត្រង់ថ្ងៃ​ទី២០ខែ​មិនាឆ្នាំ២០១៥ នៅទី​ក្រុងហូ​ជី​មិ​ញ ភាគខាង​ត្បូងវៀតណាម គណៈប្រ​តិភូជាន់​ខ្ពស់នៃ​រដ្ឋសភាកូរ៉េខាងត្បូងដឹកនាំដោយ លោកប្រធាន Chung Ui-Hwa បានមាន​ជំនួប​សំណេះ​សំណាល​ជាមួយ​និសិត្ស​នៃមហា​វិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គមនិង​មនុស្ស​​សាស្ត្រ នៃសាកលវិទ្យាល័យជាតិទីក្រុង​ហូជីមិញ។ នៅទី​នេះ លោក Chung Ui-hwa បាន​សំណេះ​សំ​ណា​ល​ជាមួយកម្មាភិបា​ល គ្រូបង្រៀន និងនិស្សិ​ត​អំពីទំនាក់ទំនង​វៀតណាម កូរ៉េ​ខាង​ត្បូង​ក្នុងកំ​រាស់​ប្រវត្តិ​សាស្ត្រ​នៃប្រទេសទាំ​ង២និងក្រោយ២៣ឆ្នាំ​​បង្កើតទំនាក់ទំនងការទូត​ក៏ដូចជា​អំពីទិស​ដៅអភិវឌ្ឍន៍​ទំនាក់​ទំនង​ ​​​​នាពេលអនា​គត។ តាមលោក Chung Ui-hwa ថា វៀតណាមនិងកូរ៉េខាងត្បូងមានល​ក្ខណៈ​វប្បធម៌ ប្រវត្តិ​​សាស្ត្រប្រហាក់​ប្រហែលគ្នា ដូច្នេះហើយនេះគឺជា​គ្រឹះស្ថាន​ដើម្បី​ភាគីទាំង២បន្ត​អភិវឌ្ឍន៍​ទំនាក់ទំនង​កាន់​តែ​ស្អិតរ​មួត។ ជំនាន់វ័យ​ក្មេង ជាពិ​សេស​គឺនិស្សិត នឹងជា​មូលដ្ឋានដើម្បី​វៀតណាម កូរ៉េ​ខាង​ត្បូង​បង្កើន​បន្ថែម​ការជួប​ប្រា​ស្រ័យអំពី​វប្បធម៌ អប់រំ​និងសេដ្ឋកិច្ច៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ