01/12/2016 10:06 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាកម្ពុជាវាយតំលៃខ្ពស់តួនាទីរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមក្នុង APA -9


អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong
នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណា​ចក្រ​កម្ពុជាក្នុងកិច្ចប្រជុំមហា​សន្និបាត​សភា​តំបន់​អាស៊ី​ (APA) លើក​ទី៩ ​អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានមាន​បទ​អន្តរកថា​សំខាន់មួយ។ អនុប្រធានរដ្ឋសភា​លោកស្រី Tong Thi Phong បានចាត់ទុកថា៖​បណ្ដាប្រទេស​អាស៊ីត្រូវបង្កើនកិច្ចសហប្រតិបត្តិការដើម្បីជំរុញសន្តិភាព សន្តិសុខ និងដោះស្រាយឧបសគ្គរួម បន្តកសាងនិងពង្រឹងទំនុកទុកចិត្ត ដោះស្រាយ​ជំលោះដោយសន្តិវិធី គោរពឯករាជ្យ ឯកភាព និងបូរណភាពដែនដីរបស់គ្នា។ ​អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ក៏បានសង្កត់ធ្ងន់ថា៖វៀតណាម​ជានិច្ចកាលរក្សាគោលនយោបាយកិច្ចការបរទេសមួយប្រកបដោយឯករាជ្យ ​ម្ចាស់ការ ពហុបែបភាវូបនីយកម្ម​ ពហុទិសភាវូបនីយកម្ម ម្ចាស់ការនិងសកម្មធ្វើសមាហរណកម្មអន្តរជាតិ ជាមិត្ត ជាដៃគូទុកចិត្ត និងជាសមាជិក​មានការទទួល​ខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិង​អភិវឌ្ឍន៍។ 

ក៏ក្នុងព្រឹកថ្ងៃទី២៩វិច្ឆិកា បានប្រព្រឹត្តទៅកិច្ចប្រជុំរបស់សមាជិកា APA ផងដែរ។ នៅខាងក្រៅកិច្ចប្រជុំ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា​ សម្ដេច ​ហេង​សំ​រិន។​ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម របស់​ប្រទេសទាំងពីរ និងសម្ដែង
គោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ​កាន់តែអភិវឌ្ឍន៍តទៅទៀត។ ប្រធានរដ្ឋសភាកម្ពុជា​ សម្ដេច​ហេងសំរិនបានវាយតំលៃខ្ពស់និងអះអាងថា៖គណៈប្រតិភូរដ្ឋសភាវៀតណាមនឹងរួមចំណែកសំខាន់ដើម្បីហា​សន្និបាត​សភា​តំបន់​អាស៊ី​ (APA)​ លើកទី៩ ប្រកបដោយជោគជ័យ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ