28/10/2016 10:18 GMT+7 Email Print Like 0

ប្រធានរដ្ឋសភាកម្ពុជាជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការរណសិរ្យ​មាតុភូមិ​វៀត​ណាម​ទីក្រុង​ហូជីមិញ​


សម្ដេចហេងសំរិន ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យ សាមគ្គីអភិវឌ្ឍន៍ប្រទេសជាតិកម្ពុជា

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ សម្ដេចហេង​សំរិន ប្រធាន​រដ្ឋសភា និង​ជាប្រធានរណ​សិរ្យ សាមគ្គី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​កម្ពុជា បាន​ជួបសន្ទនា​ជាមួយគណៈ​ប្រតិភូ គណៈ​កម្មាធិការ​រណសិរ្យ​មាតុភូមិ​វៀតណាម​ទីក្រុង​ហូជីមិញ ដឹក​នាំដោយលោ​​ក Do Trung​ Tin អនុប្រធាន ដែល​កំពុងមាន​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពីថ្ងៃទី​២៦ ដល់​ថ្ងៃទី២៩ ខែតុលា​។ ថ្លែង​មតិនៅទីនេះ សម្ដេច​ហេងសំរិន បាន​បង្ហាញនូវ​ការដឹង​គុណ​ចំពោះ​បក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជន​វៀត​ណាម បានគាំទ្រ និង​ជួយឧបត្ថម្ភ​ប្រជា​ជន​កម្ពុ​ជា​ក្នុង​រយៈ​ពេល​កន្លង​ទៅ ហើយ​សង្កត់ធ្ងន់​ថា៖ ប្រជាជន​កម្ពុជា និងវៀតណាម​មានប្រ​ព្រៃណីគាំ​ទ្រ ​សាមគ្គី និង​ជួយ​ឧបត្ថម្ភ​គ្នាទៅ​វិញ​ទៅមក​ ដើម្បីខឿន​ឯករាជ្យ​សេរីភាព​ និ​ងសន្តិភាព​របស់​ប្រទេសនិមួយៗ​ ប្រធាន​រដ្ឋសភា​ សង្ឃឹម ​និង​ជឿជា​ក់​ថា៖​ ប្រពៃណីល្អប្រសើរនេះ នឹងបានជំនាន់វ័យក្មេង នៃប្រទេសទាំងពីរពង្រឹងនិងពង្រីក​ដោយ​ឥតឈប់​ឈរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ