20/10/2015 10:09 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀត​ណាម​ លោក Truong Tan Sang ទទួល​ជួប​សន្ទនា​បណ្ដា​ឯកអគ្គរដ្ឋ​ទូត​ជូន​សារ​តាំង


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាបណ្ដាឯកអគ្គរដ្ឋទូតជូនសារតាំង (Image: VNA)

នាព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ​២០១៥ នៅ​ទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម​ លោក Truong Tan Sang បាន​ទទួល​ជួប​សន្ទនា ជាមួយឯកអគ្គរដ្ឋទូតបណ្ដាប្រទេស និងអង្គការអន្តរជាតិរួមមាន៖ បែលហ្ស៊ីក ហ្វាំងឡង់ ស្វីស អៀក​ឡង់​អ៊ីរ៉ង់ និងសហភាពអឺរ៉ុបដែលមក​ជូនសារ​តាំងទទួលភារកិច្ច​បេសកម្មនៅ​​វៀតណាម​។ ក្នុង​ជំនួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​ព្រះរាជានាចក្របែលហ្ស៊ីកប្រចាំ​នៅ​វៀតណាម លោកស្រី Jehanne Roccas ប្រធានរដ្ឋ​វៀត​ណាម លោក Truong Tan Sang បានចាត់ទុកថា៖ បែលហ្ស៊ីកគឺជាប្រទេស​សមាជិករបស់សហភាព​អឺរ៉ុប (EU) ដោយ​ហេតុ​នេះ បន្ទាប់​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)​រវាង​វៀតណាម និង ​EU ត្រូវ​បានចុះហត្ថលេខា​លើ តំលៃ​ប្រាក់​ពាណិជ្ជ​កម្ម​ទ្វេភាគីនឹង ហូសកំរិត ២ ពាន់លានដុល្លាអាមេរិក។ នាថ្ងៃដដែល ប្រធានរដ្ឋ​វៀតណាម លោក Truong Tan Sang បានក៏​ទទួល​ជួបសន្ទនា​ជាមួយ​ឯកអគ្គ​រដ្ឋទូត​របស់  ហ្វាំងឡង់ ស្វីស អៀកឡង់ អ៊ីរ៉ង់និ​ង​សហ​ភាព​អឺរ៉ុប ទៀត​ផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ