21/03/2015 14:39 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណា​មលោក Truong Tan Sang ទទួល​ជួបសន្ទនា​ជាមួយឧបនា​យក​រដ្ឋ​មន្ត្រី​និង​​ជារដ្ឋ​មន្ត្រីការ​បរទេសថៃ

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃ

នាថ្ងៃទី២០ខែមិនាឆ្នាំ២០១៥ នៅទីក្រុងហាណូយ (វៀតណាម) ប្រធានរដ្ឋវៀត​ណាមលោក Truong Tan Sang បាន​ទទួលជួបជា​មួយឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រីការបរទេស​ថៃលោក Thanasak Patimapragorn ដែល​​កំពុងមាន​ដំណើរ​ទស្សនកិច្ចនៅវៀតណាម ព្រមទាំង​ធ្វើជាអធិបតីកិច្ច​ប្រជុំលើកទី២​នៃគណៈកម្មា ធិការ​ចម្រុះ​ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ថៃ។ ថ្លែង​មតិក្នុង​ពិធី​ជួបសន្ទនា លោក Truong Tan Sang បាន​​អះអាងថា វៀត​ណាមយកចិត្ត​ទុក​ដាក់ ដល់​ទំនាក់ទំនង​ជាមួយ​ថៃ ហើយឈរ​លើមូល​ដ្ឋាន​នោះ ភាគី​ទាំង​​ពីរបាន​ឈាន​ដល់ ការចុះហត្ថលេខាលើទំនាក់ទំនងដៃគូយុទ្ធសាស្រ្តក្នុងដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​ថៃ​របស់​អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម​លោក Nguyen Phu Trong។​ លោក ប្រធាន​រដ្ឋមានបំណង​ថា ថៃ​បន្តដើរ​តួនាទីធំជាងក្នុង​ប្លុកអាស៊ាន និងការ​បង្កើតសហគមន៍អាស៊ាន សំដៅ​ការពារ​ផលប្រយោជន៍​របស់​សហ​គមន៍​ដោយ ឈរលើមូលដ្ឋានធម្មនុញ្ញ​អាស៊ាន ព្រមទាំងក្នុងតួនាទីជាអ្នកសម្រប​សម្រួល​អាស៊ាន ចិន​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ