03/07/2015 09:44 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបប្រាស្រ័យអតីតប្រធានាធិបតីអាមេរិក Bill Clinton

ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបប្រាស្រ័យអតីតប្រធានាធិបតីអាមេរិក Bill Clinton
នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនា​ជាមួយអតីតប្រធានាធិបតីអាមេរិក​ លោក Bill Clinton ដែលកំពុង​​បំពេញ​ទស្សនកិច្ចនៅវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ ​​ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាមេរិកនោះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖ គោលមាគា៍ផ្សះផ្សាជាបុព្វបទ​សំខាន់ ដើម្បីវៀតណាមនិងអាមេរិកមានកិច្ចសហប្រតិបត្តិការនាបច្ចុប្បន្ន។ ​បណ្ដាសមិទ្ធិផលក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរ ក្នុង​រយៈ​ពេល២០ឆ្នាំកន្លងទៅ មានការរួមវិភាគទានយ៉ាងធំធេងពីអតីតប្រធានាធិបតី Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hillarry Clinton ។​ក្រោយ២០ឆ្នាំប្រក្រតីទំនាក់ទំនងមក វៀតណាមនិងអាមេរិកសុទ្ធតែទទួលបាន​សមិទ្ធិផលល្អប្រសើរ និងកំពុងដោះស្រាយ​ការជំពាក់ជំពិននៅសេសសល់។

ស្ដីពីបញ្ហានៅសមុទ្រខាងកើត ប្រធានរដ្ឋ Truong Tan Sang ​
ស្វាគមន៍គោលជំហររបស់អាមេរិក និងអះ​អាង​ថា​៖​ វៀតណាមជានិច្ចកាលមានគោលបំណងដោះស្រាយជំលោះដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ គោរពសេចក្ដីថ្លែងការណ៍ស្ដីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត ( DOC ) និងឈានទៅដល់ទទួលបានការព្រមព្រៀង ក្រមប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រខាងកើត ( COC)          អតីតប្រធានាធិបតី Bill Clinton បានបង្ហាញក្តីសោមនស្ស​​រីករាយ ដែលបាន​ត្រឡប់​មក​ទស្សនាវៀតណាមលើកនេះនិងចាត់ទុកថា៖ លទ្ធផលនៃការប្រក្រតី​​ទំនាក់ទំនងរវាងប្រទេសទាំងពីរជាគំរូ១ ក្នុងការកាត់បន្ថយការខ្វែងគំនិត ​​បង្កើតកម្លាំងពលំសំរាប់ការអភិវឌ្ឍន៍​របស់ប្រទេសជាតិ និងក្នុងតំបន់៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ