14/05/2015 10:37 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បញ្ចប់ដំណើរទស្សនកិច្ចនៅឆែកប្រកបដោយជោគជ័យ

នាថ្ងៃត្រង់ ១៣ ខែឧសភា ឆ្នាំ២០១៥ តាមម៉ោង Praha ប្រធានរដ្ឋវៀត​ណាម​ លោកTruong Tan Sang និង​លោក​ជំទាវ រួមជាមួយគណៈប្រតិភូ​ជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុង Praha បញ្ចប់ដំណើរទស្សន​កិច្ច​ថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែកប្រកបដោយជោគជ័យ ហើយទៅ​បំពេញ​ទស្សនកិច្ចនៅអាហ្សែបៃហ្សង់ ចាប់​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ឧសភា។
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឆែក លោក Bohuslav Sobotka

មុននោះ នាព្រឹកថ្ងៃទី១៣ ឧសភា ប្រធានរដ្ឋវៀតណាម លោក ​Truong Tan Sang បានមានជំនួបសន្ទនា​ជាមួយ​នាយករដ្ឋមន្ត្រីឆែក ​លោក​ Bohuslav Sobotka ជួបសន្ទនាជាមួយអនុប្រធានគណៈកម្មាធិការ​ពាណិជ្ជកម្ម​អន្តរជាតិ សភាអឺរ៉ុប លោកJanm Zahradil និងដាក់កម្រង់​ផ្កានៅស្ដូបគោរពវិញ្ញាណក្ខ័ន្ឌជាតិ Vitkov​ ទៅទស្សនាសារមន្ទីប្រវត្តិសាស្ត្រ​ជាតិ​ឆែក។  នៅក្នុងជំនួបសន្ទនាជាមួយ នាយករដ្ឋមន្ត្រីឆែក​លោក ​Bohuslav Sobotka លោកប្រធានរដ្ឋ​ Truong Tan Sang បានអះអាង​ថា៖ ​វៀតណាមជានិច្ចកាលគោរព និង​មាន​គោលបំណងបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយប្រទេសមិត្តប្រពៃណីនៅអឺរ៉ុប ដែលក្នុងនោះ​មាន​សាធារណរដ្ឋឆែក។

 
ប្រធានរដ្ឋបានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍លើគ្រប់វិស័យ ជា​ពិ​សេស​​​គឺក្នុង​វិស័យសេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្មនិងវិនិយោគ។ រីឯ លោក​ Bohuslav Sobotka បាន​វាយ​តំលៃ​ខ្ពស់ចំពោះដំណើរទស្សនកិច្ចថ្នាក់រដ្ឋ​ នៅសាធារណរដ្ឋឆែក របស់ប្រធានរដ្ឋ truong Tan Sang និង​ចាត់​ទុក​​នេះ​គឺជារបត់សំខាន់ ក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី សហប្រតិបត្តិការ​លើគ្រប់វិស័យ រវាង​វៀត​ណាម​និង​ឆែក។ លោកក៏បានអះអាងថា៖​វៀតណាមជាដៃគូអាទិភាពរបស់ឆែកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ដែរ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ