ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang:បង្កើនចំណងសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ

បង្កើនចំណងសាមគ្គីភាពពិសេសសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងឡាវ
(Image: VNA)
នារសៀលថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់ បានវិលត្រឡប់មកប្រទេសវៀតណាមវិញបញ្ចប់ដំណើរទស្សនកិច្ចនៅឡាវប្រកបដោយជោគជ័យ។ ដំណើរទស្សនកិច្ចលើកនេះបានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តនៃប្រទេសទាំង២គឺរួមជាមួយគ្នារក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពស្មោះត្រង់ រវាងប្រទេសទាំង២ជារៀងរហូត។ ក្នុងឱកាសនេះដែរថ្នាក់ដឹកនាំទាំង២រូប បានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិសន្តិសុខព្រំដែនបង្កើនចំណងសាមគ្គីភាព ពិសេសកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២វៀតណាម-ឡាវ។
នាប៉ុន្មានថ្ងៃកន្លងទៅនៅទំព័រទី១ នៃកាសែតធំៗរបស់ឡាវសុទ្ធតែជូនដំណឹងជាច្រើន អំពីដំណើរបំពេញទស្សនកិច្ចនៅឡាវ របស់ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang និងលោកជំទាវ ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥។ ទីភ្នាក់ងារសារព័ត៌មានឡាវ(KPL)បានសរសេរថា៖ ថ្នាក់ដឹកនាំឡាវគ្រប់រូបសុទ្ធតែសោមនស្សរីករាយ និងវាយតំលៃខ្ពស់ចំពោះដំណើរបំពេញទស្សនកិច្ចនៅឡាវ របស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ហើយអះអាងថា៖ ដំណើរទស្សនកិច្ចលើកនេះ បានរួមចំណែកសំខាន់ក្នុងការបង្កើនទំនាក់ទំនងមិត្តភាពប្រពៃណី ចំណងសាមគ្គីភាពជាពិសេស និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្សទាំងពីររដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវនិងវៀតណាម។ ពិសេស នៅទំព័ដើមកាសែតប្រជាជនឡាវ បានសរសេរថា៖ បណ្ដាថ្នាក់ដឹកនាំឡាវ បានសម្ដែងនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែងពីព្រោះថាលទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះរបស់ ប្រធានរដ្ឋវៀតណាមបានរួមចំណែកសំខាន់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងឡាវ-វៀតណាម។ កាសែតនានាសុទ្ធតែស្ងើចសរសើរទំនាក់ទំនងពិសេសកម្រមានរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ឡាវនិងវៀតណាមផងដែរ។
ព្រឹកថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥ លោកTruong Tan Sang បានមានជំនួបប្រាស្រ័យជាមួយលោក Phan kham Viphavanh រដ្ឋមន្រ្តីក្រសួងអប់រំកីឡា និងជាប្រធានសមាគមមិត្តភាពឡាវវៀតណាម។ លោកTruong Tan Sangបានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទាននៃសមាគមមិត្តភាពឡាវវៀតណាម ក្នុងការបង្កើនចំណេះដឹងរវាងប្រជាជននៃប្រទេសទាំង២ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីចំណងសាមគ្គីភាពពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង២ដើម្បីផលប្រយោធន៍ របស់ប្រជាជននៃប្រទេសទាំងក៏ដូចជាសន្តិភាពកិច្ចសហប្រតិបត្តិការណ៍ និងការអភិវឌ្ឍន៍នៅអាស៊ីអគ្នេយ៍ និងនៅលើសកលលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម