25/01/2018 10:40 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ​ទទួល​ជួបជា​មួយ​ឯកអគ្គរដ្ឋទូត​សិង្ហបុ​រី​និង​ឯកអគ្គ​រដ្ឋទូត​អេហ្ស៊ីប​


 ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម
Catherine Wong (រូបថតៈViệt Cường/VOV)

នាព្រឹកថ្ងៃទី២៤ ខែ​មករា ឆ្នាំ២០១៨ នៅក្នុងពិធីទទួលជួបជាមួយឯ​កអគ្គ​រដ្ឋទូតសិង្ហបុរីប្រ​ចាំនៅ វៀត​ណាម Catherine Wong ប្រធានរដ្ឋវៀតណា​ម លោក Tran Dai Quang បានវាយ ត​ម្លៃខ្ពស់ ចំពោះរាល់​សកម្មភាព​វិជ្ជមាន​របស់ស្ថាន​ទូតសិង្ហបុរីនិងបុគ្គលលោ​កស្រីឯក អគ្គរដ្ឋទូត ​Catherine Wong តែម្តង ក្នុងកា​រជួយឲ្យ​ទំនាក់ទំនង​ដៃគូយុទ្ធ​សាស្ត្ររវាង ប្រទេសទាំងពីរឲ្យកាន់តែ​ស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ​។ 
 
ប្រធានរដ្ឋ លោក Tran​ Dai Quang បានជឿជាក់ថា ក្នុ​ងនាមជា​តំណាង​ខ្ពង់ខ្ពស់​បំផុត​របស់សិង្ហបុរី​នៅវៀត​ណាម​ លោកស្រីឯកអគ្គ​រដ្ឋទូតនឹងរួមវិភាគទាន​​ទៅក្នុងការបង្កើនទំនាក់ទំ​នង​ដៃគូយុទ្ធសាស្ត្រ។ រីឯខ្លួ​នវិញ លោក​ស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីបានឲ្យដឹង​ថា ឆ្នាំ២០១៨ជាឆ្នាំដែលប្រ ទេ​សទាំងពីរ​នឹងរំលឹកខួបលើកទី៤៥​ នៃទិវាបង្កើត​ទំនាក់ទំនង​ការទូត។ តាមនោះ លោក​ស្រីជឿជាក់ថា ប្រទេស​ទាំងពីរ​នឹងជួយ​ជ្រោមជ្រែង​តាមរយៈ​បណ្តាសកម្មភាព​ វប្បធម៌និងជួបប្រាស្រ័យប្រជា​​ជន​ផង​ដែរ។
 
ក៏នាព្រឹកថ្ងៃដដែល​ ប្រធានរដ្ឋវៀតណាម ​លោក Tran Dai Quang បាន​អញ្ជើញ ទទួល​ជួបជាមួយ​ឯកអគ្គរដ្ឋ​ទូត​អេហ្ស៊ីប​ប្រចាំនៅវៀ​ត ​ណាម  Youssef Kamal Boutros H​ana មកជម្រាបលាបញ្ជាប់​បេសក កម្មការ​ទូតរបស់​ខ្លួន​។ ក្នុងជំនួ​បនេះ លោក Tran Dai Quang មានបំណងថា អេ​ហ្ស៊ីបនឹងរៀបចំប្រកបដោយជោ​គជ័យ ការបោះឆ្នោ​ត ប្រធា​នាធិបតីនាពេលខាងមុខ។ លោកប្រធានរដ្ឋ​វៀតណាមសង្ឃឹមថា​ ប្រទេស​ទាំងពីរ នឹងសកម្ម​ជម្រុញកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ នាំទំនាក់ទំន​ងទ្វេភាគីឡើង កំពស់ថ្មី។ អ​ញ្ជើញ​តបវិញ ឯកអគ្គរដ្ឋ​ទូត អេហ្ស៊ីប Youssef Kama​l Boutros Hana បាន អះអាង​ថា អេហ្ស៊ីប​មាន​បំណង​អញ្ជើញ​ប្រធាន​រដ្ឋវៀត​ណាម​ លោក Tran Dai Quang អនុវត្តន៍ដំណើរទស្ស​នកិច្ច​នៅអេហ្ស៊ីបយ៉ាងឆាប់ៗ​ ក៏ដូចជា​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​ ក្រសួងនានា សំដៅធ្វើឲ្យស៊ីជម្រៅថែ​មទៀតនូវទំនាក់ទំន​ង រវាងប្រទេសទាំង​ពីរ៕ ​

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ