20/03/2018 10:28 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញ​ទទួលជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ប្រទេស​អារ៉ាប់​រួមមក​ជម្រាបលា​


 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតបណ្តាប្រទេសអេមីរ៉ាតអារ៉ាប់ រួម (UAE)
លោក Ibrahim Abdulaziz Shohail AlQahtani មកជម្រាបលាក្នុងឱកាស បញ្ចប់បេសកកម្មការទូតនៅវៀតណាម

នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ​២០១៨ នៅទីក្រុងហា​ណូយ ប្រធានរដ្ឋវៀត​ណាម លោក Tran Dai​ Quang បាន​អញ្ជើញ​ទទួល​ជួបជាមួយ​ឯកអគ្គរដ្ឋទូតបណ្តាប្រទេ​សអេមីរ៉ាតអារ៉ាប់​ រួម (UAE) លោក Ibr​ahim Abdula​zi​z Shohail AlQahtani មកជម្រាបលាក្នុង​ឱកាស បញ្ចប់បេសកក​ម្មការទូតនៅវៀត​ណាម​។
 
ប្រធានរដ្ឋវៀត​ណាម លោក Tran Dai Quang បាន​វាយតម្លៃខ្ពស់​ចំពោះរាល់​ការ រួម​ចំណែក​របស់​លោក​ឯកអគ្គរដ្ឋ​ទូតក្នុង​ការបង្កើនទំនាក់ទំនងមិត្តភាព​និងកិច្ចសហ​ប្រ តិបត្តិការ​លើគ្រប់​វិស័យ​រវាង​វៀត​ណាម​ជាមួយ​ UAE ក្នុងរយៈពេល៤ឆ្នាំកន្លង​ទៅ។​ រីឯ ឯកអគ្គរដ្ឋទូត​នៃបណ្តាប្រ​ទេសអេមីរ៉ាតអារ៉ាប់រួមវិ​ញ បាន​សម្តែង​ក្តីសោមនស្ស​រីក​រាយ ចំពោះលទ្ធផលវិជ្ជមានទ​ទទួលបានក្នុងអាណត្តិរប​ស់ខ្លួន​។ ជាក់ស្តែង​គឺប្រទេស​ទាំង​ពីរ​ កាន់តែមានការអ​ភិវឌ្ឍលើវិស័យនយោបាយ​ ពាណិជ្ជកម្ម​និងវិនិយោគ។ ​លោកឯក​អគ្គ រដ្ឋ​ទូត​បាន​ឲ្យដឹ​ងថា​ បន្ទាប់ពីវិលត្រឡប់ម​កប្រទេសវិញ ទោះ​បីក្នុងឋានៈអ្វីក៏ដោយ​ក៏ លោក​នឹងជានិច្ជកា​ល ធ្វើជា​ស្ពាន តភ្ជាប់​ទំនាក់ទំនង​រវាង UAE និងវៀតណាមឲ្យ​កាន់ តែវិវឌ្ឍន៍​ទៅមុខ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ