01/04/2017 10:34 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osios


ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osios
 

នារសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osios មកសម្តែងការគួរសមនិងផ្លាស់ប្តូរមតិអំពីទំនាក់ទំនងរវាងវៀតណាមជាមួយ​អាមេរិក ក្នុងនោះមានកិច្ចសហប្រតិបត្តិការរៀបចំឆ្នាំ APEC ២០១៧ និងសន្និសិទជាន់ខ្ពស់ APEC លើកទី២៥ដែលបានប្រារព្ធនៅវៀតណាម។ នៅទីនេះ លោក Tran Dai Quang បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីបន្តជម្រុញដំណើរទស្សនកិច្ចជាន់ខ្ពស់និងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ប្រការនេះមាន អត្ថន័យសំខាន់ក្នុងការបង្កើនការយល់ដឹងនិងកសាងទំនុកទុកចិត្ត។ ប្រធាន​រដ្ឋវៀតណាមបានអះអាងថា វៀតណាមគាំទ្រចំពោះការដែល អាមេរិកបន្តបង្កើនកិច្ចសហ ប្រតិបត្តិការ​ជាមួយប្រទេសនានាក្នុងតំបន់និងគាំទ្រការដោះស្រាយជម្លោះតាមវិធានការការទូតនិងជួបសន្ទនាដោយ​ឈរ​លើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osios បានគូសបញ្ជាក់ថា លោកនឹងបន្តជម្រុញរដ្ឋអំណាច រដ្ឋសភា សហគមន៍អង្គភាពអាជីវកម្មអាមេរិកបង្កើនទំនាក់ទំនងទ្វេភាគី ព្រមទាំងសង្កត់ធ្ងន់ថា ទំនាក់ទំនងដៃគូលើគ្រប់វិស័យអាមេរិក-វៀតណាមកំពុងមានការអភិវឌ្ឍន៍យ៉ាងសកម្មទាំងទ្វាភាគីក្នុងតំបន់និងលើពិភព​លោក​៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ