06/03/2018 09:20 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅបង់ក្លាដែស

នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៨ តាមម៉ោងតំបន់ (ពោលគឺម៉ោង១៧តាមម៉ោងហាណូយ) ប្រធានរដ្ឋ វៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញមកដល់រដ្ឋធានី Dhaka ចាបផ្តើមដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ពីថ្ងៃទី៤ដល់ថ្ងៃទី៦ ខែមិនា តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីសាធារណ​រដ្ឋប្រជាមា និតបង់ក្លាដែស លោក Mohammad Abdul Hamid។



ពិធីទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមនិងលោកជំទាវរួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមត្រូវបានរៀបចំ
ឡើងយ៉ាងឪឡារិតនៅព្រលានយន្តហោះ  Hazrat Shahjalal

ពិធីទទួលបដិសញ្ឋារកិច្ចប្រធាន រដ្ឋលោក Tran Dai Quang និងលោកជំទាវត្រូវបានរៀបចំឡើងយ៉ាងឪឡារិកនៅព្រលានយន្តហោះ Hazrat Shahjalal ដោយពិធីទទួលស្វាគមនច៍ចំពោះប្រមុខរដ្ឋ។

នាយប់ថ្ងៃទី៤ ខែមិនា  តាមម៉ោងតំបន់ នៅរដ្ឋធានី Dhaka ប្រធានរដ្ឋវៀតណា លោក Tran Dai Quang និងលោកជំទាវអញ្ជើញទៅទស្សនានិងសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម តំ​ណាង​សហគមន៍​ជនវៀតណាម ដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅបង់ក្លាដែស។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសបង់ក្លាដែស  លោក Abul Hassan Mahmood Ali មកសម្តែងការគួរសម។ នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋបានស្នើរឲ្យក្រសួងការបរទេសនៃប្រទេសទាំងពីរ ជមុ្រញឲ្យក្រសួង ស្ថាប័ននានា រួមសហការដើម្បីអនុវត្តប្រកបដោយជោគជ័យ រាល់កិច្ចព្រមព្រៀងជាន់ខ្ពស់និងជម្រុញការអនុវត្តជាក់ស្តែងនូវសកម្មភាពរំលឹកខួបលើក​ទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូត (១៩៧៣-២០១៨) ជាពិសេសជួបប្រាស្រ័យប្រជាជនតភ្ជាប់សហគ្រាស​នានា ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀត ទំនាក់ទំនងរវាងប្រទេស ទាំងពីរ។

មុននោះ មុននឹងចាកចេញពីរដ្ឋធានី New Delhi បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤មិនានោះ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញផ្ញើសារទូរលេខថ្លែងអំណរគុណដល់ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌា Ram Nath Kovin ដោយសម្តែងក្តីសោមនស្សរីក រាយចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់និងមនោសញ្ចេតនាដែលប្រធានាធិបតី Ram Nath Kovin និងលោកជំទាវជូនចំពោះលោកប្រធានរដ្ឋនិងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមក្នុងរយៈពេលបំពេញទស្សនកិច្ចនៅឥណ្ឌាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ