19/01/2018 10:43 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួល​ជួបជា​មួយប្រ​ធាន​ព្រឹទ្ធសភា​ឥណ្ឌូនេស៊ី​

សក្កានុភាព​សហប្រតិបត្តិការអំពីពាណិជ្ជកម្ម​ និងវិនិយោគរវាងវៀតណាម​ និង​ឥណ្ឌូ​នេស៊ី​​នៅធំធេង​ណាស់។ នេះ​ជា​ការអះអាងរបស់ប្រធាន​រដ្ឋ​វៀត​ណាម​ លោក Tran Dai Quang ក្នុង​ពិធីជួប​ជាមួយ​លោក Aesman Sapta Odang ប្រធាន​ក្រុមប្រឹក្សា​​តំណាង​តំបន់​ឥណ្ឌូនេស៊ី​ នារសៀល​ថ្ងៃទី១៨ ខែមករា​នៅទីក្រុង​ហាណូយ។​

 
 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបជាមួយប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីលោក
Aesman Sapta Odang (រូបថតៈ TTXVN)

នៅក្នុងជំនួប​នេះ ប្រធានរដ្ឋ លោក Tr​an Dai Quang បានស្នើឲ្យភាគីទាំងពីរ​ ចុះហត្ថលេខាយ៉ា​ង​ឆាប់ៗ លើកិច្ច​ព្រម​​ព្រៀង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម រវាងក្រសួងឧស្សាហពា​ណិជ្ជកម្ម​នៃប្រទេស​ទាំង​ពីរ និងកិ​ច្ចព្រម​​ព្រៀងសហ​ប្រតិបត្តិ​ ការរវាង​ស្ថាប័ន​គ្រប់គ្រង​វិស័យ​ឧបាស្រ័យ​ពាណិជ្ជកម្ម​និង​កិច្ចព្រម​ព្រៀង​មួយ​ចំនួន​ទៀត​។
 
បន្ទាប់​ពីជំនួបជាមួយប្រធាន​រដ្ឋ​ លោក Tran Dai Quang មក លោក O​esman Sapta Odang បាន​អញ្ជើញ​ជួប​សម្តែង​ការគួរសម​អគ្គលេខាបក្ស​កុម្មុយនិស្ត​វៀត​ណាម​ លោក Nguyen Phu Trong ផងដែ​រ៕

 

តាម​  VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ