28/03/2018 10:25 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Trần Đại Quang ទទួលជួប​សន្ទនា​ជាមួយ​ប្រធាន​ខុទ្ទកាល័យ​ប្រធាន​រដ្ឋឡាវ​


  ប្រធានរដ្ឋវៀតណាម លោក  Trần Đại Quang ទទួលជួបសន្ទនាជាមួយប្រធានខុទ្ទកាល័យប្រធានរដ្ឋឡាវ

នាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ​២០១៨ នៅ​ទីក្រុងហាណូយ ប្រធាន​រដ្ឋវៀតណាម លោក  ​Trần Đại Quang បាន​ទទួល​ជួប​សន្ទនាជាមួយរដ្ឋមន្ត្រី ​និងជាប្រធានខុទ្ទកាល័យប្រធាន​រដ្ឋឡា លោក Khammeung Phongthady ដែលកំពុងបំពេ​ញទស្សនកិច្ចនៅវៀត​ណាម​។ នៅទីនេះ ប្រធានរដ្ឋវៀត​ណាម លោក  Trầ​n Đại Quang បានអះអាង​ថា វៀតណាមជានិច្ចកាលគោរ​ព និងផ្ដល់អាទិភាពខ្ពស់បំផុ​តក្នុងការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាពជា​ប្រពៃណី សាមគ្គីភាពពិសេស និង​កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ រវាងវៀតណាម និង​ឡាវ។ លោក Trần Đại Q​uang បានស្នើឲ្យភាគីទាំងពីរនាពេ​លខាង​មុខ គប្បីខិត​ខំប្រឹង​ប្រែង​ដើម្បីទំនាក់​ទំនង​​លើវិស័យ​នយោបាយនៃប្រទេសទាំង​ពីរឲ្យកាន់តែស៊ីជម្រៅ ​ហើយបង្កើនការ​ផ្លាស់ប្ដូរ​គណប្រតិ​ភូគ្រប់ជាន់​ថ្នាក់។ ទន្ទឹ​មនឹងនេះ វៀតណាម ​និងឡាវគប្បី​ជំរុញថែមទៀ​ត នូវការ​អនុវត្ត​រាល់កិច្ច​ព្រមព្រៀង​ជាន់ខ្ពស់​ដែល​ទទួល​បាន​ ជាពិសេសគឺល​ទ្ធផលនៃជំនួបប្រចាំឆ្នាំ រវា​ងការិយាល័យនយោបាយ​ឆ្នាំ ​២០១៨ និង​សម័យ​ប្រជុំ​លើក​ទី​ ៤០​ នៃគណកម្មាធិការអន្តរ​រដ្ឋាភិបាលនៃ​ប្រទេសទាំងពីរផងដែ​រ៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ