08/11/2017 08:26 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីស្ថាបនាឡើងវិញសេដ្ឋកិច្ចជប៉ុន

 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang

ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីស្ថាបនាឡើងវិញសេដ្ឋកិច្ចជប៉ុន

នៅក្នុងជំនួបសន្ទនាជាមួយលោក Toshimitsu Motegi រដ្ឋមន្ត្រីស្ថាបនាឡើងវិញសេដ្ឋកិច្ចជប៉ុន ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានសង្កត់ធ្ងន់លើគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមគឺចាត់ទុកជប៉ុនជាដៃគូសំ​ខាន់​ឈាន​មុខគេនិងយូរអង្វែង។ លោក Tran Dai Quang បានឲ្យដឹងថាវៀតណាមនិងជប៉ុនមានចំណុចប្រហាក់ប្រហែលគ្នាជាច្រើន រួមគ្នាចែករំលែកផលប្រយោជន៍រួមជាច្រើន និងមានជំនឿទុកចិត្តនយោបាយខ្ពស់ ហើយនេះជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានផលប្រយោជន៍ដូចគ្នារវាងប្រទេសទាំងពីរនាពេលខាងមុខ។

លោកប្រធានរដ្ឋបានអះអាងថាវៀតណាមគាំទ្រ និងបង្ករាល់លក្ខណៈងាយស្រួលសម្រាប់វិនិយោគជប៉ុនរកស៊ីនៅវៀតណាម ហើយមានក្ដីជឿជាក់ថា ដំណើរទស្សនិច្ចរបស់លោករដ្ឋមន្ត្រីបានរួមចំណែកយ៉ាងសំខាន់និងរួមចំ​ណែក​ជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។

វីឯខ្លួនវិញ លោក Toshimitsu Motegi បានឲ្យដឹងថា វិនិយោគជប៉ុនជាច្រើនមានបំណងវិនិយោគនៅវៀតណាម ហើយស្នើឲ្យស្ថានប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបន្តបង្កលក្ខណៈងាយស្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនានា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ