06/05/2017 11:02 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori


វៀតណាមជានិច្ចកាលគោររពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយជប៉ុន  

នារសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលជួបសន្ទនាជាមួយប្រធានសភាជាន់ទាបជប៉ុប លោក Oshima Tadamori ដែលកំពុងបំពេញទស្សនកិច្ច​នៅវៀតណាម។ ក្នុងពិធីទទួលជួបសន្ទនា ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអះអាងថា៖
វៀតណាមជានិច្ចកាលគោររពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រស៊ីជម្រៅជាមួយជប៉ុន ចាត់ទុកជប៉ុនគឺជាដៃគូសំខាន់ជួរមុខរបស់វៀតណាម។ លោកប្រធានរដ្ឋវៀតណាមបានស្នើថា៖ នាពេលខាងមុខ ជប៉ុនបន្តលៃទុកជំ​នួយ​ឧបត្ថម្ភអភិវឌ្ឍន៍ជាផ្លូវការសំរាប់វៀតណាមតទៅទៀត ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឲ្យបានខ្លាំងក្ហលាថែមទៀត។ រីឯខ្លួនវិញ ប្រធានសភាជាន់ទាបជប៉ុន លោក Oshima Tadamori បានអះអាងថា៖
បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ លោកនឹងឧទ្ទេសនាមសក្តានុភាពរបស់វៀតណាមទៅមជ្ឈដ្ឋានសហគ្រិនជប៉ុន ហើយមានគោលបំណងថា៖ វៀតណាមនឹងបង្កលក្ខណៈងាយស្រួលខាងគត្តិយុត្តិនិង​បរិយាកាសវិនិយោគងាយស្រួលថែមទៀតសំរាប់សហគ្រាសវៀតណាមទៅវិនិយោគចូល​ក្នុង​វៀត​ណាម​៕​ ​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ