30/08/2016 08:13 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ​នៅ​សឹង្ហ​បុរី​


ប្រធានរដ្ឋ លោក Tran Dai Quang និងប្រធានាធិបតីសឹង្ហបុរីជួបចរចារ

នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការចំពោះ ប្រធានរដ្ឋលោកTran Dai Quang លោក​ជំទាវ ព្រម​ទាំង​គណៈប្រតិភូជាន់​ខ្ពស់ វៀតណាម​ដែលអញ្ជើញមក​បំពេញទស្សនកិច្ចថ្នាក់រដ្ឋ​នៅសឹង្ហ​បុរី បាន​ប្រារព្វ ឡើង​ដ៏មហោ​ឡារិក នៅ​វិមានប្រធានា​ធិបតេយ្យ នៃរដ្ឋធានីសឹង្ហបុរីក្រោម​អធិបតីភាព របស់​ប្រធានា​ធិបតេយ្យ​​សឹង្ហបុរី លោក Tony Tan Keng Yam និងលោក ជំទាវ។ បន្ទាបពីពិធីទទួល​ប្រធាន​រដ្ឋលោក Tran Dai Quang អញ្ជើញ​ជួបចរចារ ជាមួយប្រធានាធិបតី​ Tony Tan Keng Yam ។ នៅក្នុងជំនួបចរចារ​នេះ លោក Tony Tan Keng Yam បាន​សម្តែងការ​ជឿជា​ក់​ថា ដំណើរទស្សន​កិច្ចរបស់​លោក Tran Dai Quang នៅ​សឹង្ហបុរី និងទទួលបានជោគជ័យ រួមចំណែកសំខាន់​នាំទំ​នាក់ទំនងដៃ​គូយុទ្ធសាស្ត្រ រវាងសឹង្ហបុរី​និង​វៀត​ណាម​អភិវឌ្ឍន៍​ឡើង​កំពស់ថ្មី​។ លោក​ក៏បាន​អះអាងថា ក្រុមហ៊ុន​នានា​របស់សឹង្ហបុរីមាន​ការពេញចិត្ត ចំពោះ​បរិ យាកាស​ធ្វើអាជីវកម្ម​នៅវៀត​ណាម​។

​ភាគីទាំងពីរបានឯកភាពថា ត្រូវបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់ជាន់​ថ្នាក់ សំដៅ​ជម្រុញ​រាល់កិច្ច​សហប្រតិបត្តិការ​ជាក់ស្តែង​សម្រាប់​ផ្នែក និងវិស័យ​នីមួយៗ។ ភាគីទាំងពីរ​ក៏បាន​ឯកភាព​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ វិស័យ​ដទៃ​ដូចជាការពារជាតិ សន្តិសុខ អប់រំ ទេសចរណ៍ វប្បធម៌​និង​ជួបប្រា ស្រ័យ​ប្រជា​ជន​​ផងដែរ។​


ប្រធានរដ្ឋ លោក Tran Dai Quang អញ្ជើញជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រី លោក លីស៊ានឡុង

ក្នុងថ្ងៃដដែល ប្រធាន​រដ្ឋលោក Tran Dai Quang អញ្ជើញជួបសម្តែងការគួរ​សមនាយករដ្ឋមន្ត្រី លោក លីស៊ានឡុង​។ នាយក​រដ្ឋមន្ត្រីលោក លីស៊ានឡុង បាន​សម្តែង​ក្តីជឿជាក់​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​រួមចំណែក​ធ្វើឲ្យ​ស៊ីជម្រៅ​ថែម​ទៀត នូវ​ទំនាក់​ទំនងដៃគូ​យុទ្ធសាស្ត្រ រវាងសឹង្ហបុរី-វៀតណាម លើគ្រប់វិស័យ។​   

​​ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរមតិយ៉ាងជ្រាលជ្រៅអំពីស្ថានភាពតំបន់ និង​អន្តរជាតិ ព្រម​ទាំង​ឯកភាពថា នឹង​បន្តរួមសហការ​គាំទ្រគ្នា​ទៅវិញ​ទៅមក ​នៅ​បណ្តាវេទិកាតំបន់និង​អន្តរជាតិ។ ភាគី​ទាំងពីរ​បាន​អះអាង​គោល​ជំហរ​រួម របស់​អាស៊ាន​ក្នុងការដោះស្រាយ​ជម្លោះក្នុង​តំបន់ ដោយ​សង្កត់​ធ្ងន់​ទៅលើ​សារៈ​សំខាន់​​នៃ ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅសមុទ្រ​ខាង​កើត។ភាគី​ទាំងពីរបាន​ឯកភាព​អនុវត្តពេញ​លេញប្រកប​ដោយ​ប្រសិទ្ធិភាព នូវសេចក្តីថ្លែង​ការណ៍ស្តីពីការ​ប្រតិបត្តិ​របស់ភាគី​នានានៅ​សមុទ្រ​ខាង​កើត​ (DOC) និងសម្រេច​យ៉ាងឆាប់ៗ នូវក្រមប្រតិបត្តិតំបន់ របស់ភាគីនានានៅសមុទ្រខាង​កើត​ (COC)​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ