08/04/2015 12:59 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម៖ ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី គឺមិនអាចរំលោភបានឡើយ


ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញទស្សនាសលាសភាបណ្ឌិតការពារប្រទេស (រូបថតៈ qdnd)

 
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញទៅទស្សនា បណ្ឌិត​សភាការពារប្រទេស និងជួបសំណេះសំណាល ជាមួយថ្នាក់បំប៉ន់ចំណេះ​ដឹងការពារជាតិស​ន្តិ​សុខ​ជំនាន់​ទី៥៧។ នេះជាថ្នាក់បំប៉ន់ សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំនៃបណ្តា្កក្រសួងផ្នែកនានានៅមជ្ឈឹម និង​ថ្នាក់​ដឹក​នាំនៅខេត្ត ក្រុងមួយចំនួនក្រោមឱវាទមជ្ឈឹម ។ ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បាន​សង្កត់​​ធ្ងន់ថា ចំពោះវៀតណាម ភាពឯករាជ្យ អធិបតេយ្យភាព​ ឯកភាព បូរណភាពដែនដី កោះសមុទ្ររបស់​មាតុ​​ប្រទេស គឺពិសិដ្ឋនិងមិនអាចរំលោភបានឡើយ។​ជំនាន់សព្វថ្ងៃ មានភារកិច្ចការពារ រក្សា និងប្រគល់​ឲ្យ​ជំ​​នាន់ ក្រោយៗ ដើម្បីប្រទេសជាតិអភិវឌ្ឍន៍គង់វង្ស។ លោកប្រធានរដ្ឋក៏បានវិភាគរាល់ ដំណោះស្រាយ​ដែល​​បានបក្ស​និងរដ្ឋលើ​កឡើង ដើម្បីអនុវត្តបណ្តាភារកិច្ចពោលខាងលើ ដូចជា លើកកំពស់កម្លាំងទូទៅ និង​បង្កើន​កម្លាំងផ្ទៃក្នុងរបស់ប្រទេសជាតិជាដើម។ ព្រមជាមួយគ្នានោះ ត្រូវឆ្លៀតយកការគាំទ្ររបស់សហ​គមន៍​អន្តរ​ជាតិ គួបផ្សំកម្លាំងពលំរបស់ជនជាតិ ជាមួយកម្លាំងសម័យកាល ដើម្បីអនុវត្ត ប្រកបដោយជោគជ័យ​ភារកិ​ច្ច​ការពារមាតុប្រទេស៕ 
 
តាម​​ VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ