10/03/2015 11:28 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម៖បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភឲ្យ ជនរួមជាតិជាជនជាតិភាគតិចរួចផុតពីភាព



 
នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ នៅឃុំ Dam Thuy ស្រុក Trung Khanh ខេត្ត Cao Bang ភាគខាងជើង​វៀត​ណាម​ ​បានប្រព្រឹត្តទៅពិធីប្រគល់អំណោយសុខុមាលភាព សង្គមជូនគ្រួសារក្រីក្រនៅឃុំជាប់​ព្រំដែនរបស់​វៀត​ណាម​និងចិន។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយមានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភពីបក្ស រដ្ឋ និងការ ខំ​ប្រឹង​ប្រែង​របស់ជនរួមជាតិជាជនជាតិភាគតិច ជីវភាពរស់នៅនៅតំបន់ត្រូវបាន លើកកំពស់ជាជំហានៗ។
 
 
ប្រធានរដ្ឋលោក Truong Tan Sang ប្រគល់អំណោយជូនតំណាងខេត្តព្រំដែនចំនួន៧នៅភាគខាងជើងវៀតណាម

 
ថ្លែងមតិនៅពិធីនេះ លោកប្រធានរដ្ឋវៀតណាម Truong Tan Sang បានស្នើរឲ្យ បណ្ដាអង្គការ អង្គភាពអា​ជីវកម្ម​ និងសមូហភាព បន្តជួយឧបត្ថម្ភជាស៊ីម៉ង់ ដើមឈើ សត្វពូជចិញ្ចឹម កសាងប្រព័ន្ធចរាចរណ៍ រៀបចំការ​បង្ក​បង្កើនផលឡើងវិញ សំរាប់ជនរួមជាតិជា ជនជាតិភាគតិចនៅទូទាំងប្រទេស។ លោកបាន​ស្នើរ​ឲ្យ​​គណៈ​កម្មការ​ទទួលបន្ទុក តំបន់ពាយព្យសហការជាមួយខេត្តទាក់ទិននានា ត្រួតពិនិត្យបណ្ដាគោល​នយោបាយ​ នាំ​ចេញ​ ការកែសម្រួល បំពេញបន្ថែមទាល់ពេលវេលា ព្រមទាំងលើកទឹកចិត្តអ​ង្គភាព​អាជីវកម្ម​វិនិយោគ​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅតំបន់ព្រំដែន សំដៅបង្រួញគំលាតអភិវឌ្ឍន៍ លើកកំពស់ជីវភាពរស់នៅ សំរាប់ប្រជាជន ក​សាង​ខ្សែ​ព្រំដែ​នសន្តិភាព ស្ថិរភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍៕
 តាម​​ VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ