01/10/2014 09:23 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម៖គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមត្រូវបំពេញល្អភារកិច្ចជាស្ថាប័នសេនាធិការសំរាប់បក្ស


ប្រធានរដ្ឋវៀតណាមជួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម
នាព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៤ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបធ្វើ
ការជាមួយថ្នាក់ដឹកនាំ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមអំពីសភាពការណ៍ អនុវត្តន៍តាមការផ្តួច
ផ្តើមគំនិត រៀបចំហេដ្ឋារចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្សាភ្ជាប់ ជាមួយរូបសណ្ឋាន
កំណើន ។ នៅទីនេះ ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា៖ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមជាស្ថាប័ន
សេនាធិការរបស់បក្ស ដូច្នេះត្រូវប្រមូលផ្តុំ និងពង្រីកបញ្ញារបស់បុគ្គលម្នាក់ៗ និងសមូហភាព
ដើម្បីនាំចេញសេចក្ដីសម្រេចចិត្ត ត្រឹមត្រូវមានផលប្រយោជន៍សំរាប់បក្ស សំរាប់ប្រជាជនដើម្បី
ការអភិវឌ្ឍន៍ចីរ ភាពរបស់ប្រទេសជាតិ។

ប្រធានរដ្ឋ Truong Tan Sang ក៏បានក្រើនរំលឹកគណៈកម្មាធិការសេដ្ឋកិច្ច មជ្ឈឹមត្រូវពិនិត្យឡើង
វិញ ការផ្តួចផ្តើមគំនិតថ្មី លុបចោលរាល់គោលនយោបាយ មិនត្រឹមត្រូវ ជំរុញខ្លាំងការ ផ្លាស់ប្តូរ
ថ្មីបែបបទ ធ្វើសុក្រិតប្រព័ន្ធច្បាប់ ដើម្បីនាំរាល់ការផ្តួចផ្តើមគំនិត ចូលក្នុងជីវភាពរស់នៅអោយ
ទាន់ពេលវេលា។ ប្រធានរដ្ឋក៏ បានស្នើ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមត្រូវប្រមូលផ្តុំស្រាវជ្រាវ
ស្វែងរកដំណោះស្រាយបញ្ហាប្រាក់បំណុលសាធារណៈនិងបំណុលខូច …លៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ