04/03/2015 17:03 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម៖កសាងសាលាសភាបណ្ឌិតប៉ូលិសប្រជាជនក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិសដ៏មានកិត្យានុភាព

 នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក​ Truong Tan Sang បាន​អញ្ជើញ​ទៅ​ទស្សនាសាលាសភាបណ្ឌិតប៉ូលិសប្រជាជន​មូលដ្ឋានបណ្ដុះបណ្ដាលនិងស្រាវជ្រាវវិទ្យាសាស្ត្រ​មាន​ទ្រង់​ទ្រាយ​ជួរមុខរបស់កម្លាំងប៉ូលិសវៀតណាម។ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានស្នើរឲ្យ​សា​លា​សភាបណ្ឌិតត្រូវបន្តពង្រីកប្រពៃណីអង់អាចក្លាហាន លើកកំពស់គុណភាពបណ្ដុះបណ្ដាល ស្រាវជ្រាវ​វិទ្យា​សាស្ត្រ​ ដើម្បីរួមចំណែករួមជាមួយកម្លាំងនគរបាលប្រជាជន សំរេចល្អនូវភារកិច្ចដែលបានប​ក្ស​និង​ប្រជាជន​ប្រគល់​។
 
សាលាសភាបណ្ឌិតត្រូវជ្រួតជ្រៀបជានិច្ចនិងអនុវត្តល្អនូវការផ្សាភ្ជាប់ការងារអប់រំបណ្ដុះបណ្ដាលជាមួយភារ​កិច្ចនយោបាយរបស់ផ្នែកនគរបាលនិងសេចក្ដីសំណូម​ពរ​កសាង​កម្លាំងនគរបាលប្រជាជន​តាម​ទិស​បដិវត្តន៍​ រៀបរយនិងទំនើបជាជំហានៗ។ទន្ទឹមនឹងនោះ ត្រូវបំប៉នបណ្ដុះបណ្ដាលប៉ូលិសប្រជា​ជនដែល​ស្មោះ​ត្រង់​ជា​ដាច់​ខាតជាមួយមាតុប្រទេសបក្ស និងប្រជាជន មានសមត្ថភាពជំនាញដ៏រឹងមាំ មានមនសិការវិន័យខ្ពស់ ស្មារតី​​ត្រៀមខ្លួនជាស្រេចពលីជីវិតដើម្បីបុព្វហេតុការពារសន្តិសុខរបស់មាតុប្រទេស ដើម្បីជីវភាពរស់នៅ​ដ៏​សុខ​សាន្ត​ត្រាណ សុភមង្គលរបស់ប្រជាជន”។
 
 
លោកប្រធានរដ្ឋ Truong Tan Sang ក៏បានសំណូមពរសាលាសភាបណ្ឌិត ត្រូវផ្សាភ្ជាប់យ៉ាងស្អិតរមួតកា​រ
ប​ង្រៀន​​ សិក្សារៀនសូត្រនិងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ជាពិសេសគឺ យកចិត្តទុកដាក់ដល់​ការបូក​សរុបការ​ពិត​ជាក់​ស្ដែងក្នុងការងារតស៊ូប្រឆាំងអនុភាពអមិត្តនានា រក្សាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់​សុវត្តិ​ភាព​សង្គម​និងអធិបតេយ្យភាពរបស់ប្រទេសជាតិ ព្រមទាំងស្រាវជ្រាវ ទទួលបានបទពិសោធន៍​និងចំណេះដឹងពី​ប្រទេស​​ផ្សេងៗលើពិភពលោក អំពីការតស៊ូប្រឆាំងបទល្មើសនិង​ការគ្រប់គ្រងរដ្ឋ​ខាង​សន្តិ​សុខ​ក្នុង​កាលៈ​ទេសៈ​សកលភាវូបនីយកម្មនិងការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លារបស់វិទ្យាសាស្ត្របច្ចេកវិទ្យា៕

 
តាម VOV5-វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ