14/10/2015 09:37 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាម៖កសាងខឿនយុត្តិធម៌រឹងមាំ ការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន


(រូបថត៖VOV ចរាចរណ៍)

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញជាអធិបតីសម័យប្រជុំលើកទី២៣របស់គណៈកម្មការទទួលបន្ទុកកំណែទម្រង់យុត្តិធម៌មជ្ឈឹម។ នៅទីនេះ អង្គរប្រជុំបានស្ដាប់និងពិភាគ្សាអំពីគំរោងកាណ៍បង្កើនការងារបង្ការប្រឆាំងភាពអសកម្មក្នុងសកម្មភាពយុត្តិធម៌។ នេះជាគំរោងការណ៍ដ៏សែនសំខាន់ ជាពិសេសក្នុងកាលៈទេសៈមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមបន្តប្ដេជ្ញាចិត្តទប់ស្កាត់ រុញថយក្រោយស្ថានភាពអំពើពុករលួយ។ ថ្លែងសន្និដ្ឋានប្រធានរដ្ឋលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ប្រព័ន្ធទាំងមូលត្រូវខិតខំប្រឹងប្រែងក្នុងការកសាងខឿនយុត្តិធម៌រឹងមាំ មានតម្លាភាព សមភាព ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន។ ស្ដីពីការអនុវត្ត លោក Truong Tan Sang បានសំណូមពរថា បន្តកែលំអរការងារឃ្លាំមើលរវាងស្ថាប័ននានាក្នុងប្រព័ន្ធយុត្តិធម៌ព្រមទាំងបង្កើនការឃ្លាំមើលរបស់សង្គមតាម​រយៈ យន្តការដែលមានស្រាប់ដូចជារដ្ឋសភា ក្រុមប្រឹក្សាប្រជាជននិងរណសិរ្សមាតុភូមិ៕

តាម​ VOV5 -វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ