01/11/2015 09:39 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Dinh


កម្មករនៅទីក្រុង Quy Nhon ខេត្ត Binh Dinh កែច្នៃដំបូងត្រីធូណាមហាសាគរ (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ​២០១៥ នៅកំពង់​ផែរ​នេសាទ Quy Nhon ភាគកណ្ដាល​វៀត​ណាម បាន​ប្រព្រឹត្ត​ទៅពិ​ធីផ្ទេ​រទទួល​បច្ចេកវិទ្យា និងឧបករណ៍នេសាទត្រីធូណា​មហាសាគររបស់​ជប៉ុន ជូនអ្នកនេសាទ​ខេត្ត Binh Dinh។ នេះជា វគ្គផ្ទេរ​ទទួល​ដំបូងក្នុងគំរោង​ការណ៍ផ្ទេរ​ប្រគល់​បចេ្ចកវិទ្យា និងឧបករណ៍នេសាទជូនអ្នកនេសាទ​រៀបចំ​ឡើង​ដោយ​គណៈកម្មា​ធិការ​ប្រជាជន​ខេត្ត Binh Dinh សហ​ការជាមួយស្ថាប័នសហ​ប្រតិបតិ្តការ​អន្តរ​ជាតិជប៉ុន។ នៅទីនេះ ប្រធានរដ្ឋវៀតណាម​លោក Truong Tan Sang រួមជាមួយថ្នាក់ដឹកនាំក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម រដ្ឋអំណាចខេត្ត Binh Dinh ព្រម ទាំងអ្នកនេសាទ​បានធ្វើ​ក្សិណ​សាក្សី​ពិធី​ចុះហត្ថ​លេខា​លើ​អនុស្សរណៈ​យោគ​យល់សហប្រតិ​បតិ្តការ រវាងមហាវិទ្យាល័យ​ជប៉ុន Kagoshima និង​ខេត្ត Binh Dinh ក្នុងការ​ស្រាវ​ជ្រាវ​សក្ដានុភាព​ជលផល៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ