24/03/2015 14:10 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក​ Choummaly Sayasone និង​លោកជំ​ទាវ​ នាថ្ងៃទី២៣​ខែមិនាឆ្នាំ២០១៥ ប្រធានរដ្ឋ​វៀតណាម លោក​ Truong Tan Sang និង​លោកជំទាវ បានចាក​ចេញ​ពីរដ្ឋធានី​ហាណូយ ទៅបំពេញ​ទស្សនកិច្ចនៅឡាវ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី​២៥មិនាឆ្នាំ២០១៥។

តាមគំរោង ក្នុងដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នឹង​ជួបធ្វើ​ការជា​មួយថ្នាក់​ដឹកនាំឡាវ ដើម្បីពិភាក្សាអំពីការពង្រឹង​និងពង្រីក​ទំនាក់ទំនងជាពិសេស ទំនុក​ទុក​ចិត្ត​រវាង​បក្ស​ទាំង​ពីរ រដ្ឋ​ទាំងពីរនាពេលខាង​មុខនេះ​ហើយ​ក៏បាន​ពិភាក្សាអំពី​បណ្ដាបញ្ហានៅ​ក្នុងតំបន់និង​អន្តរជាតិ​ដែល​បាន​​យក​​ចិត្ត​ទុក​ដាក់ដូចគ្នា៕

តាម VOV 5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ