12/05/2015 10:18 GMT+7 Email Print Like 0

ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក


ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក

 
ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងលោកជំទាវ​ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់រដ្ឋធានី Praha ចាប់​ផ្តើមដំណើរបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណរដ្ឋឆែក ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៥​។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang មានជំនួបសន្ទនា​ជាមួយបណ្ដា​ឯកអគ្គរដ្ឋទូតប្រចាំនៅ
ប្រ​ទេស​​​​មួយ​ចំនួន​និងដំណាងសហគមន៍​ជនវៀតណាមនៅទ្វីបអឺរ៉ុប។ នៅទីនេះ​ប្រធានរដ្ឋ​បាន​សម្ដែង​ក្តី​សប្បាយ​​រីករាយ ដោយ សារ សហគមន៍ជនវៀតណាមនៅទីនេះមានការរួមវិភាគទានសកម្មជា​ច្រើន សំរាប់
ខឿន​​សេដ្ឋកិច្ច សង្គម នៅប្រទេសសាម៉ី និងជាស្ពានតភ្ជាប់ទំនាក់​ទំនងមិត្តភាពវៀតណាមជាមួយប្រទេស​នា​ថែម​ទៀត។លោក Truong Tan Sang​ បានចាត់ទុកថា៖

“ រដ្ឋាភិបាលឆែក បានទទួលស្គាល់សហគមន៍ជនវៀតណាមនៅឆែកជាជន​ជាតិភាគតិច។ យើងត្រូវ​ខំប្រឹង​ប្រែង​ធ្វើសមាហរណកម្ម និងជ្រាបចូលក្នុង​សហគមន៍បណ្ដាជនជាតិឆែកអោយកានតែស៊ីជំរៅថែមទៀត។ ប្រធានាធិបតី​​ឆែក​ទៅតំបន់នានា បានលើកសរសើរ និងឃោសនាអំពីសហគមន៍ជន​វៀត​ណាម។ ដូច្នេះ យើង​ត្រូវដឹងគុណ។ ទន្ទឹមនឹងការខំប្រឹងប្រែងធ្វើសមាហរណកម្មនៅប្រទេសសាម៉ីនេះ ប្រជាជន​ត្រូវ​ឆ្ពោះ​ទៅ​ស្រុក​កំណើត មាតុប្រទេសទៀតផង​។”

លោក Truong Tan Sang បានអះអាងថា៖ បក្ស រដ្ឋវៀតណាមជា​និច្ចកាល​ចាត់ទុកសហគមន៍​ជន​វៀត​ណាម​នៅ​ឯបរទេស ជាផ្នែក១មិនអាចកាត់ផ្ដាច់ចេញពី​ប្រជាជាតិវៀតណាមបានឡើយនិងជាប្រភព​កម្លាំង​សំខាន់​សំរាប់​ការអភិវឌ្ឍន៍ ​ភាពសម្បូររុងរឿងរបស់វៀតណាមដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ